
តៃវ៉ាន់៖ អំឡុងពេលវីរុសកូវីដ១៩ វាយលុកប្រទេសចិនមកបានធ្វើឱ្យជីវិតរបស់តួអង្គ ស៊ីមិន ដែលធ្លាប់សម្តែងក្នុងរឿង F4 តៃវ៉ាន់ធ្លាក់ចុះយ៉ាងគំហុករហូតរយៈពេល ២ឆ្នាំលោកមិនមានចំណូលសូម្បីមួយសេន។

ជីវិតដែលសំងំនៅតែក្នុងផ្ទះ បានធ្វើឱ្យ Ken Chu មានសម្ពាធផ្លូវអារម្មណ៍ជាខ្លាំង អ្វីដែលកាន់តែគួរឱ្យអាណិតជាងនេះទៀតនោះកាលពីពេលថ្មីៗនេះនៅពេលចូលរួមក្នុងកម្មវិធីកម្សាន្ត Wow! Nice Figure លោក និងភរិយាដែលជាតារាសម្តែងវ័យ ៤០ឆ្នាំ Han Wenwen បានជជែកកម្សាន្តក្នុងកម្មវិធីដោយនៅពេលចូលដល់ប្រធានបទរឿងយកកូនវិញ Ken Chu បានឱ្យដឹងថា៖
លោកសម្រេចចិត្តមិនយកកូនឡើយ ដោយសារលោកមានជំងឺតំណពូជដែលធ្វើឱ្យមានភាពឈឺចាប់សាច់ដុំ និងអស់កម្លាំង ដូចនេះលោកមិនចង់ឱ្យបទពិសោធន៍មួយនេះជះឥទ្ធិលដល់កូនរបស់លោកដូចដែលលោកបានឆ្លងកាត់វានោះឡើយ។
Ken Chu បានបន្ថែមថា ជំងឺមួយនេះបានធ្វើឱ្យលោកសុំភរិយាបញ្ចប់ទំនាក់ទំនងជាមួយនាងច្រើនដងមកហើយ ប៉ុន្តែភរិយារបស់លោកមិនដែលបោះបង់លោកចោលឡើយ ដោយនាងតែងនៅក្បែរចាំផ្តល់កម្លាំងចិត្ត និងសន្យាថារួមរស់ជាមួយគ្នារហូតដល់ចាស់កោងខ្នង។ Ken Chu បានបញ្ជាក់ថា ភរិយារបស់លោកគឺជាមិត្តភក្តិតែម្នាក់ដែលលោកមាន៕

