
កម្សាន្ត៖ កាលពីថ្ងៃអាទិត្យកន្លងទៅ តួអង្គក្នុងរឿង Avengers លោក Jeremy Renner ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់បន្ទាប់ពីម៉ាសុីនសម្អាតព្រិលដែលមានទម្ងន់ ៦.៥តោនបានរអិលបុកត្រូវលោកបណ្តាលឱ្យរបួសធ្ងន់។

មុនកើតហេតុ ដោយសារគ្រួសាររបស់លោកបានជាប់គាំងរថយន្តក្នុងកម្រាស់ព្រិលដ៏ក្រាសក្បែរផ្ទះមិនអាចទៅមុខរួច ទើបលោកបញ្ជាម៉ាសុីនសម្អាតព្រិលដើម្បីជួយសម្រួលរថយន្តឱ្យចេញផុតពីសម្រាសព្រិលនោះ។
ពេលកៀរព្រិលទាំងនោះរួច លោកក៏បានចុះពីលើម៉ាសុីន និងដើរសម្តៅមកនិយាយជាមួយក្រុមគ្រួសារ ប៉ុន្តែមិនបានប៉ុន្មានម៉ាសុីននោះក៏បានរអិល ជាហេតុធ្វើឱ្យលោកស្ទុះរត់សម្តៅទៅម៉ាសុីនដើម្បីបញ្ឈប់ ប៉ុន្តែបែរជាត្រូវជួបគ្រោះថ្នាក់ដោយត្រូវម៉ាសុីនរអិលបុកត្រូវរងរបួសធ្ងន់។
យ៉ាងណាមិញ ថ្មីៗនេះលោកបានផុសរូបមួយសន្លឹកគេងនៅមន្ទីរពេទ្យដោយមានស្នាមជាំពេញមុខ ដើម្បីផ្តល់ដំណឹងដល់អ្នកគាំទ្រឱ្យដឹងថា លោកមានសុវត្ថិភាពហើយដោយគ្រាន់តែរងរបួសធ្ងន់។ តារាប្រុសរូបនេះបានអរគុណអ្នកគាំទ្រជាខ្លាំងដែលបាននាំគ្នាបារម្ភ និងពាក្យជូនពរទាំងអស់ផងដែរ៕

