
កម្សាន្ត៖ កម្មវិធីប្រកួតសម្រស់របស់បវរកញ្ញាឯកកម្ពុជាឆ្នាំ ២០២២ ទើបបានបញ្ចប់ដោយទីបំផុតរកឃើញម្ចាស់ជ័យលាភីដែលមានសម្រស់ស្រស់ស្អាតដាច់គេហើយ និងសក្តិសមឥតខ្ចោះជាមួយតំណែងនេះ។
តាមរយៈបណ្តាញសង្គមរបស់បវរកញ្ញាជាម្ចាស់ជ័យលាភីមានឈ្មោះ Ry Da បានចូលរួមប្រកួតក្នុងកម្មវិធីដែលប្រារព្ធឡើងនៅខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម។ នេះជាការប្រកួតលើកទី២ ហើយក្នុងគោលបំណងដើម្បីរក្សាវប្បធម៌ សម្លៀកបំពាក់ និងអក្សរសាស្ត្រខ្មែរដែលប្រជាជនកម្ពុជារស់នៅទីនោះរួមគ្នាថែរក្សាមិនឱ្យបាត់បង់អត្តសញ្ញាណរបស់ខ្លួន៕










