
ភ្នំពេញ៖ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះលើវិថីសិល្បៈអស់រយៈពេលជាយូរឆ្នាំមកនេះ ទីបំផុតសមិទ្ធផលគួរជាទីគាប់ចិត្តបានរត់រក សុភ័ក្ត្រ កុសុម៉ា ផ្ទួនៗក្រោយទិញផ្ទះផ្ទាល់ខ្លួនបានហើយ តារាស្រីរូបនេះក៏បានបំពេញក្តីបំណងរបស់ខ្លួនទិញរថយន្តស៊េរីទំនើបមួយគ្រឿងទៀតផងដែរ។

ការងារទទួលបានជោគជ័យពីមួយថ្ងៃទៅមួយថ្ងៃរហូត សុភ័ក្ត្រ កុសុម៉ា លាន់មាត់នៅថ្ងៃកំណើតខ្លួនថា៖ “រីករាយថ្ងៃកំណើតកុសុម៉ា ខួបកំណើតឆ្នាំនេះខ្ញុំជួបរឿងល្អៗច្រើនណាស់ ជូនពរ កុសុម៉ា ជួបតែរឿងល្អៗរាល់ឆ្នាំណា”។
ជាមួយនឹងពាក្យរីករាយមួយនេះ អ្នកគាំទ្ររបស់នាង បានចូលទៅជូនពរនាងជាច្រើនដោយពួកគេសង្ឃឹមថា តារាក្នុងដួងចិត្តពួកគេនឹងអាចជួបរឿងល្អៗនាពេលខាងមុខបន្តទៀត និងជួបមនុស្សប្រុសល្អម្នាក់សាងគ្រួសារជាមួយផងដែរ៕

