×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

គ្រូTen Hag របស់Man Utdកំពុងធ្វើឱ្យ Sancho ក្លាយជាកីឡាករថ្មីម្នាក់

អ្នកចាត់ការក្លិប Manchester United លោក Erik ten Hag បានបញ្ជាក់ថា គាត់នឹងមានការអត់ធ្មត់ចំពោះ Jadon Sancho មុននឹងដាក់គេឱ្យចូលទៅក្នុងក្រុមរបស់គាត់វិញ ហើយកីឡាករអង់គ្លេសរូបនេះ កំពុងហ្វឹកហាត់ដាច់ដោយឡែកពីកីឡាករដទៃទៀតរបស់ក្រុមបិសាចក្រហម។

Sancho មានទម្រង់លេងមិនល្អទេ ចាប់តាំងពីផ្ទេរពី Borussia Dortmund ក្នុងតម្លៃ 73 លានផោន កាលពីក្នុងខែកក្កដា ឆ្នាំ 2021។ ខ្សែបម្រើស្លាបរូបនេះ មិនបានបង្ហាញខ្លួនឱ្យ Man Utd ចាប់តាំងពីប្រកួតស្មើ 1-1 ជាមួយ Chelsea ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃទី 22 ខែតុលា។

លោក Ten Hag បាននិយាយថា៖ “គេស្ថិតក្នុងដំណើរការមួយចំនួន ដែលអ្នកមិនអាចបង្ខំបានទេ”។ United បានឈ្នះការប្រកួតចំនួន 9 ក្នុងចំណោម 10 ប្រកួតរបស់ពួកគេក្នុងកម្មវិធីប្រកួតទាំងអស់ ក្នុងការអវត្តមានរបស់កីឡាករវ័យ 22 ឆ្នាំរូបនេះ។ បច្ចុប្បន្ន Sancho បានទទួលការហ្វឹកហាត់ដាច់ដោយឡែក ដើម្បីឱ្យគេអាចត្រលប់ទៅកម្រិតដែលអ្នកចាត់ការក្រុមបិសាចក្រហមតម្រូវ។

Sancho គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Gareth Southgate ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Euro 2020 ហើយគេបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ក្នុងអំឡុង Pre-season របស់ United ទៅប្រទេសថៃ និងអូស្ត្រាលី។

ទោះជាយ៉ាងណា អ្នកចាត់ការរបស់ United បានកត់សម្គាល់ឃើញថាទម្រង់លេង និងទំនុកចិត្តរបស់ Sancho បានធ្លាក់ចុះ។ Ten Hag បានបន្ថែមថា៖ “កីឡាករបាល់ទាត់មិនមែនជាមនុស្សយន្តទេ។ គ្មាននរណាម្នាក់ដូចគ្នាទេ ហើយអ្នកត្រូវការវិធីកែតម្រូវជាលក្ខណៈបុគ្គលិក។ ពួកយើងបានគិតពីរឿងនេះ ក្នុងកិច្ចសហប្រតិបត្តិការជាមួយ Jadon នេះគឺជាជម្រើសដ៏ល្អបំផុត”។

ថ្មីៗនេះ Sancho បានចំណាយពេលនៅក្នុងប្រទេសហុល្លង់ដើម្បីហ្វឹកហាត់ជាមួយគ្រូបង្វឹកដែលលោក Ten Hag ស្គាល់ ដើម្បីព្យាយាមនិងស្វែងរកពន្លឺសម្រាប់អាជីពរបស់ Sancho ឡើងវិញ។

Ten Hag និយាយថា Sancho កំពុងមានការរីកចម្រើន ហើយត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់ ប៉ុន្តែមិនមានការកំណត់ពេលវេលាណាមួយពីការវិលត្រលប់ទៅកាន់ទីលានរបស់គេឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង