×

ស្ងប់ស្ងាត់អស់មួយថ្ងៃ! មកវិញ Aum Patchrapa ផុសនិយាយបែបនេះធ្វើរំភើយ

ថៃ៖ រឿងរ៉ាវចែកផ្លូវគ្នារវាងតារាសម្តែងលំដាប់លេខមួយប្រចាំប្រទេសថៃ Aum Patchrapa បានក្លាយជាប្រធានបទដ៏ក្តៅគគុកដែលគ្រប់គ្នាកំពុងជជែកវែកញែកដោយដាក់សម្ពាធលើតារាស្រី Matt ថាជាជនទី៣ ជ្រៀតជ្រែងស្នេហ៍រវាង Aum និងសេដ្ឋី Pok។

ព័ត៌មានបានចុះផ្សាយជាបន្តបន្ទាប់ទាក់ទងនឹងប្រធានបទនៃការចែកផ្លូវគ្នារបស់តារាស្រីរូបនេះ ប៉ុន្តែ Aum បានរក្សាភាពស្ងប់ស្ងាត់អស់មួយថ្ងៃនៅលើបណ្តាញសង្គម។ យ៉ាងណាមិញ កាលពីម្សិលមិញនេះដែរ Aum ក៏បានបង្ហាញសកម្មភាពវិញនៅលើ IG ដោយនាងបានផុសរូបមួយសន្លឹកភ្ជាប់ជាមួយប្រយោគបែបនេះថា៖

“សរុបមក ទូរស័ព្ទទាំង២បានខូច ដូចនេះក៏បិទអស់រយៈពេល ៣នាទី។ គ្រាន់តែបិទម៉ាស៊ីនតែ ៣នាទី ទិន្នន័យ Line ក្នុងទូរស័ព្ទក៏ត្រូវលុបចោលអស់ ខ្ញុំត្រូវប្រើ ipad ជំនួស។ សូមទោមដែលឆ្លើយតបយឺតយ៉ាវ ដោយសារ ipad ធំប៉ុនកុំព្យូទ័រទៅហើយ ដូចនេះវាមិនងាយស្រួលក្នុងការយកតាមខ្លួនគ្រប់ទីកន្លែងឡើយ”។

គួរបញ្ជាក់ដែរថា Aum មិនមានការបកស្រាយអ្វីច្រើនឡើយ មិនត្រឹមតែប៉ុណ្ណោះការចែករំលែកសកម្មភាពមួយចំនួននៅគណនី IG របស់នាងក៏មានតែភាពសប្បាយៗជាមួយអ្នកចាត់ការ និងមិត្តភក្តិរបស់នាងប៉ុណ្ណោះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង