
ជាករណីដ៏កម្រមួយ ដែលទារកកើតពីពោះម្ដាយ មានទម្ងន់រហូតដល់ទៅ ៦ គីឡូក្រាម ប៉ុន្តែករណីនេះ បានកើតឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ កាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យជំនាញបានជួយសម្រាលកូនជូនស្ត្រីម្នាក់ ដែលមានឈ្មោះថា ចាន់ ភានី ដោយតម្រូវឱ្យធ្វើការវះកាត់ដោយសារតែកូនរបស់គាត់ធំពេក មិនអាចសម្រាលតាមធម្មជាតិបានឡើយ។
ករណីនេះ បានកើតឡើងនៅមន្ទីរពេទ្យខេត្តស្វាយរៀង ខណៈស្ត្រីជាម្ដាយ រស់នៅភូមិត្រពាំងស្បូវ ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំពោះទារកដែលបានកើត មានភេទប្រុស និងមានទម្ងន់ ៦ គីឡូក្រាមឯណោះ៕
