×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

EPL នឹងសម្រាកនៅចុងសប្ដាហ៍នេះ តែក្លិបទាំងអស់មិនសម្រាកទេ

ការប្រកួតក្របខណ្ឌ Premier League នឹងផ្អាករយៈពេលមួយសប្ដាហ៍ ដើម្បីទុកពេលឱ្យក្រុមទាំងអស់ ធ្វើការប្រកួតរៀងៗខ្លួន សម្រាប់ពានរង្វាន់ FA Cup នៅចុងសប្ដាហ៍នេះ។

ក្រុមទាំង 20 នៃក្របខណ្ឌ Premier League នឹងធ្វើការប្រកួតចាប់ពីយប់នេះតទៅ សម្រាប់ពានរង្វាន់ FA Cup ជុំទី 3 ។ ក្រុមបិសាចក្រហម Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford ទទួលក្រុមស្ករគ្រាប់ Everton សម្រាប់ការប្រកួតដំបូង នៅម៉ោង 3:00 នាទីទៀបភ្លឺយប់នេះ។

ក្របខណ្ឌ Premier League នឹងវិលត្រឡប់មកវិញនៅថ្ងៃសុក្រ ទី 13 ខែមករា ឆ្នាំ 2023 នៅពេលដែល Fulham នឹងស្វាគមន៍ Chelsea ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 3:00 នាទីទៀបភ្លឺតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង