×

រឹងមាំមកជាយូរ ពេលនេះ ពេជ្រ សូលិកា ដាច់ចិត្តទម្លាយវីដេអូស្រក់ទឹកភ្នែកបន្ទាប់ពីជួបរឿងជូរចត់ក្នុងជីវិតច្រើនពេក

ភ្នំពេញ៖ ជួបរឿងផ្ទួនៗ និងជាជំហរគ្រួសារម្នាក់ដែលត្រូវមើលថែប្អូនស្រី និងកូនប្រុសតូចតែម្នាក់ឯង ទោះបីជាជួបបញ្ហាអ្វីក៏តារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលិកា នៅតែព្យាយាមរក្សាជំហរដ្បិតនាងត្រូវរកចំណូលដើម្បីជីវភាពប្រចាំថ្ងៃ។

ទោះបីជាជួបបញ្ហាផ្ទួនៗច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ក៏តារាស្រីរូបនេះមិនដែលបង្ហាញភាពទន់ជ្រាយឱ្យអ្នកគាំទ្របានឃើញងាយៗឡើយ ពោលនាងតែងបង្ហាញតែភាពសប្បាយៗនៅលើបណ្តាញសង្គមជានិច្ច។

ប៉ុន្តែថ្មីៗនេះ ពេជ្រ សូលិកា បានចែករំលែកវីដេអូមួយបង្ហាញពីពេលវេលាកម្សត់រហូតទប់ទឹកភ្នែកមិនជាប់ដោយបានសរសេរថា “ពេលខ្លះក៏គិតថា ខ្លួនឯងរឹងមាំខ្លាំងពេក វាពិតជាហត់ប៉ុន្តែក៏អរគុណដល់ខ្លួនឯងដែលជំនះគ្រប់ឧបសគ្គមកបាន គ្រប់បញ្ហាដែលយើងកំពុងជួប សុទ្ធតែមានកូនសោរបស់វា ដោះស្រាយដោយប្រើសតិអារម្មណ៍ គិតវាម្ដងមួយៗ បើពេលខ្លះរៀងហត់ក៏ឈប់សម្រាកសិន កុំទាន់បង្ខំវា ព្រោះអ្វីៗគឺត្រូវការពេលវេលា”។

ពេជ្រ សូលិកា បានបន្ថែមថា “មនុស្សស្រីមិនថា ស្អាត ឆ្លាត ពូកែ ខ្លាំងប៉ុណ្ណា ក៏គេចមិនផុតពីទឹកភ្នែកដូចគ្នា ប៉ុន្តែកុំឱ្យវាហូរមកដោយគ្មានតម្លៃ ថ្ងៃនេះវាស្រក់មកដោយក្ដីឈឺចាប់ ឫ ការខកបំណងផ្សេងៗ
ប៉ុន្តែថ្ងៃបន្ទាប់វានឹងស្រក់មកដោយការរំភើបចិត្តនឹងខ្លួនឯងដែលខ្លួនឯងអាចឆ្លងកាត់វាមកបាន
អរគុណដល់ខ្លួនឯងដែលមើលថែខ្លួនឯងបានយ៉ាងល្អ”។

“ភាពរឹងមាំវារៀងពិបាកសម្រាប់យើងបន្តិច តែវានឹងល្អសម្រាប់យើងទៅថ្ងៃមុខទៀត ជួបរឿងណា ដោះវារឿងហ្នឹង បើដោះវាមិនបានប្រលែងវាចោល កុំចង់ចាញ់ចង់ឈ្នះ ព្រោះបញ្ហាខ្លះវាក៏អាចបញ្ជូនយើងទៅជួបរឿងល្អៗខ្លាំងជាងហ្នឹងទៀតក៏បានថា”។ ជាមួយពាក្យពេចន៍ទាំងនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួននាំគ្នាចូលខមមិនលើកទឹកចិត្តនាងយ៉ាងច្រើន និងសរសើរពីភាពរឹងមាំរបស់នាងកន្លងមកមិនថាជួបបញ្ហាគ្រួសារ និងបង្ហាញក្នុងសង្គមយ៉ាងណាក៏ដោយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង