×

គ្រាន់តែ YG ផុសជាសាធារណៈពីតារាជំនាន់ក្រោយរបស់ខ្លួនភ្លាម អ្នកគាំទ្រ Jisoo ចេញមុខប្រតិកម្មភ្លាម

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅផលិតកម្ម YG បានផុសរូបមួយសន្លឹកដោយបញ្ជាក់ច្បាស់ៗថាជាតារាជំនាន់ក្រោយដែលមានសមាជិក ៧នាក់។ តាមរយៈសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថាកុងត្រារបស់ BLACKPINK ជាមួយ YG នឹងអស់សុពលភាពក្នុងឆ្នាំ ២០២៣ នេះដោយតារាស្រីដ៏មានឥទ្ធិពលទាំង៤រូបនេះនឹងចុះកុងត្រាជាមួយ The Black Label វិញ ដែលវាជាផ្នែកមួយរបស់ YG ដោយ BLACKPINK នឹងត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មយក្សមួយនេះដដែល។

ទោះជាយ៉ាងណា ការផុសប្រកាសពីតារាជំនាន់ក្រោយរបស់ខ្លួនបានធ្វើឱ្យអ្នកគាំទ្ររបស់ Jisoo នាំគ្នាផ្ទុះប្រតិកម្មជាខ្លាំងដោយម្នាក់ៗចេញមុខទាមទារ YG ឱ្យចេញបទចម្រៀងទោលដល់ Jisoo គ្រប់គ្នា។ គួរបញ្ជាក់ដែរថា នេះបានបង្ហាញឱ្យឃើញពីក្តីបារម្ភរបស់អ្នកគាំទ្រដោយខ្លាច YG ផ្តោតសំខាន់លើការផ្សព្វផ្សាយតារាជំនាន់ក្រោយរបស់ខ្លួន និងបំភ្លេចបទចម្រៀងទោលរបស់ Jisoo បើទោះជាកន្លងមក Jisoo និង YG បានប្រកាសពីដំណើរការកំពុងថតអាល់ប៊ុមចម្រៀងទោលរបស់តារាស្រីរូបនេះក៏ដោយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង