×

សម្លៀកបំពាក់ប្រពៃណីខ្មែរប៉ុន្មានឈុតបានដាក់តាំងនៅសារមន្ទីរជាតិខេត្តសុរិន្ទ

សុរិន្ទ៖ យោងតាមបណ្តាញសង្គមឈ្មោះ Rick Kh ជាអ្នកចូលចិត្តស្រាវជ្រាវអរិយធម៌ និងប្រវត្តិសាស្ត្ររបស់ខ្មែរដែលនៅសល់បានបង្ហាញវីដេអូមួយនៅសារមន្ទីរជាតិក្នុងខេត្តសុរិន្ទ ដែលមានដាក់តាំងបង្ហាញពីសម្លៀកបំពាក់ខ្មែរប៉ុន្មានឈុតត្បាញពីសូត្រដង្កូវនាង និងការជ្រលក់ពណ៌ធម្មជាតិដែលប្រើប្រាស់ពីឬសឈើ និងស្លឹករុក្ខជាតិផ្សេងៗ។

យោងតាមផេកហ្វេសបុករបស់យុវជនរូបនេះបានធ្វើដំណើរទៅតំបន់ប្រវត្តិសាស្ត្រជាច្រើនទាំងក្នុងប្រទេស និងប្រទេសជិតខាងដើម្បីស្រាវជ្រាវថតជាវីដេអូឡើងចែកចាយដល់បងប្អូនខ្មែរបានយល់ដឹងពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ខ្មែរ។ ចង់ដឹងថា សម្លៀកបំពាក់ខ្មែរដែលស្ថិតនៅសារមន្ទីរជាតិខេត្តសុរិន្ទ ស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង