×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Deschamps បន្តកុងត្រាដើម្បីដឹកនាំក្រុមបារាំងរហូតដល់ World Cup 2026

Didier Deschamps បានបន្តកិច្ចសន្យារបស់គាត់ក្នុងនាមជាគ្រូបង្វឹកជម្រើសជាតិបារាំង រហូតដល់ខែមិថុនា ឆ្នាំ 2026 ហើយត្រូវបានគេរំពឹងថានឹងបន្តដឹកនាំរហូតដល់ការប្រកួតបាល់ទាត់ពិភពលោកជាលើកទី 4 របស់គាត់។

គាត់បានដឹកនាំបារាំងឈ្នះ World Cup 2018 និងទៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2022 នៅប្រទេសកាតា ដែលពួកគេបានចាញ់អាហ្សង់ទីន។ ចាប់តាំងពីបុរសវ័យ 54 ឆ្នាំរូបនេះចូលកាន់តំណែងក្នុងឆ្នាំ 2012 បារាំងក៏បានឈានដល់វគ្គ 8ក្រុមចុងក្រោយ World Cup 2014 និង Euro 2016 ផងដែរ។ Deschamps ឈ្នះ 89 ស្មើ 28 និងចាញ់ 22 ប្រកួតក្នុងចំណោមការដឹកនាំ 139 ប្រកួតរបស់គាត់។

Deschamps ដែលធ្លាប់ឈ្នះ World Cup ក្នុងនាមជាកីឡាករក្នុងឆ្នាំ 1998 បានជួយបារាំងឈ្នះ Nations League នៅឆ្នាំ 2021។

ឥឡូវនេះគាត់នឹងមើលការខុសត្រូវលើយុទ្ធនាការជម្រុះសម្រាប់ព្រឹត្តិការណ៍ Euro 2024 ដែលគ្រោងធ្វើនៅប្រទេសអាហ្លឺម៉ង់ មុនពេលផ្តោតលើវគ្គជម្រុះ World Cup 2026 ដែលនឹងធ្វើឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកចាប់ពីខែមិថុនា ឆ្នាំ 2026៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង