
ភ្នំពេញ៖ បើទោះជាពោះកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃក៏ពិតមែនក៏តារាចម្រៀង ទេព បូព្រឹក្ស នៅឆ្លៀតអង្គុយចាក់អាវសម្រាប់ ជី ដេវីត ពាក់ឡើងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីរហូតធ្វើឱ្យទាំងពិធីករ ទាំងអ្នកគាំទ្រនាំគ្នាលាន់មាត់សរសើរ ជី ដេវីត ដែលហាក់ទទួលបានភាពកក់ក្តៅពី ទេព បូព្រឹក្ស បានយ៉ាងល្អបើទោះជាកំពុងពរពោះក៏ដោយ។
អ្វីដែលធ្វើឱ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ជាងនេះទៀតនោះគឺក្រវ៉ាត់លើខ្លួនដែលមានរូបតុក្កតាដាយណូស័រ ត្រូវបានតារារ៉េបរូបនេះឱ្យដឹងថា តុក្កតាជារបស់អ្នកគាំទ្រឱ្យហើយ បូព្រឹក្ស យកមកច្នៃធ្វើជាក្រវ៉ាត់ ពេលពាក់ច្រៀងហើយ និងទុកឱ្យកូនលេងថ្ងៃក្រោយទៀត។ គ្រាន់តែឮពាក្យនេះភ្លាមធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបមិនតិចឡើយដែលតារាក្នុងដួងចិត្តពួកគេឱ្យតម្លៃដល់កាដូដែលជាទឹកចិត្តរបស់ពួកគេបែបនេះ៕

