×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាំទីដៃទីមួយ Spurs សម្រេចចិត្តចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិបារាំង

អ្នកចាំទីជម្រើសជាតិបារាំង Hugo Lloris បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់កម្រិតអន្តរជាតិក្នុងអាយុ 36 ឆ្នាំ។ ការសម្រេចចិត្តរបស់ប្រធានក្រុម Tottenham Hotspur បានកើតឡើង 3 សប្តាហ៍បន្ទាប់ពីបារាំង បានចាញ់អាហ្សង់ទីន ដោយបាល់ប៉េណាល់ទីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2022 កាលពីថ្ងៃទី 18 ខែធ្នូ។

Lloris បានជួយឱ្យបារាំងក្លាយជាជើងឯក World Cup កាលពី 4 ឆ្នាំមុន នៅពេលដែលពួកគេបានយកឈ្នះលើក្រូអាត។ Lloris បាននិយាយថា៖ “ខ្ញុំបានសម្រេចចិត្តបញ្ចប់អាជីពនៅកម្រិតអន្តរជាតិរបស់ខ្ញុំ ហើយខ្ញុំគិតថា ខ្ញុំបានផ្តល់ឱ្យអ្វីគ្រប់យ៉ាងហើយ”។

គាត់បានបន្ថែមថា៖ “ខ្ញុំគិតថាវាសំខាន់ក្នុងការប្រកាសអំពីរឿងនេះ ក្នុងពេលឥឡូវនេះ មុនពេលចាប់ផ្តើមការប្រកួតជម្រុះ Euro ដែលនៅសល់រយៈពេល 2 ខែកន្លះទៀតនឹងចាប់ផ្ដើម”។

Lloris បានបង្ហាញខ្លួនជាអន្តរជាតិជាលើកដំបូងក្នុងវ័យ 21 ឆ្នាំក្នុងការប្រកួតមិត្តភាពជាមួយ អ៊ុយរុយហ្គាយ កាលពីខែវិច្ឆិកា ឆ្នាំ 2008 ។ គាត់បានលេងឱ្យបារាំងជាលើកទី 145 ។ គាត់គឺជាប្រធានក្រុមក្រុមជម្រើសជាតិបារាំងចំនួន 121 លើក ដែលនេះជាកំណត់ត្រាមួយផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង