×

ពីថ្ងៃទី១១-១៧ ខែមករា, កម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយដោយអន្លើ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១-១៧ ខែមករា ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ក្នុងកម្រិតពីខ្សោយទៅមធ្យម។

បើតាមក្រសួងធនធានទឹក ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ ។

សម្រាប់តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ។ ខណ:ធាតុអាកាសអាចចុះត្រជាក់ ក្នុងកម្រិតខ្សោយនាពេលព្រឹក ។

ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C នឹងអាចមានភ្លៀងធ្លាក់ខ្សោយដោយអន្លើ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង