×

ក្រោយបញ្ចប់ការទទួលទោស ១៨ថ្ងៃរួច Mat Yeung បានឱ្យដឹងថា វាជាពេលវេលាដែលលោកយំច្រើនបំផុត

ហុងកុង៖ បន្ទាប់ពីបញ្ចប់ការទទួលទោសស្រវឹងបើកបររយៈពេល ១៨ថ្ងៃចប់ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ Mat Yeung ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយដោយលោកក៏បានផ្តល់បទសម្ភាសចែករំលែកពេលវេលាក្នុងមន្ទីរឃុំឃាំងដែលជារយៈពេលធ្វើឱ្យលោកយំច្រើនបំផុតក្នុងមួយឆាកជីវិត។

ភ្លាមៗ Mat បានសូមទោសដល់ក្រុមហ៊ុន TVB ដែលលោកបានធ្វើឱ្យក្រុមហ៊ុនខកបំណង និងសូមទោសខ្លាំងបំផុតដល់ឪពុកម្តាយដែលមានវ័យច្រើនហើយ តែលោកនៅតែធ្វើឱ្យគាត់បារម្ភ លោកពិតជាមានវិប្បដិសារីខ្លាំងបំផុត។

Mat បានបញ្ជាក់ថា ជីវិតក្នុងមន្ទីរឃុំឃាំងមានច្បាប់ទម្លាប់តឹងរ៉ឹងបំផុតដោយលោកត្រូវក្រោកពីព្រលឹមរៀងរាល់ម៉ោង៦ ញ៉ាំអាហារពេលព្រឹក និងគ្រូពេទ្យទៅពិនិត្យសុខភាព។ ពេលវេលាភាគច្រើនគឺលោកត្រូវចំណាយពេលនៅតែម្នាក់ឯង វាពិតជាឯកោបំផុតដែលត្រូវអង្គុយអានសៀវភៅក្នុងជញ្ជាំង ៤ជ្រុង។

ក្រោយទទួលទោសលើកនេះរួចបានធ្វើឱ្យតារាប្រុសវ័យ ៤១ឆ្នាំរូបនេះភ្ញាក់រឮកបានច្រើនដោយលោកសន្យានឹងមិនធ្វើឱ្យរឿងនេះកើតឡើងទៀតឡើយ និងប្រឹងប្រែងជួយដល់សង្គមឱ្យបានច្រើនបន្ទាប់ពីទទួលបានការលើកទឹកចិត្តពីគ្រូពេទ្យ និងមន្ត្រីនៅពន្ធនាគារ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង