×

DJ Koo ចង់លែងលះពី Barbie Hsu ដោយសារបញ្ហាហិរញ្ញវត្ថុ

តៃវ៉ាន់៖ បន្ទាប់ពីលែងលះពី Wang Xiaofei មិនបានប៉ុន្មានខែ Barbie Hsu បានដឹកដៃ DJ Koo ដែលជាស្នេហាគ្រាដំបូងរបស់នាងទៅចុះឈ្មោះរៀបការភ្លាមដោយអ្នកទាំងពីរ តែងបង្ហាញភាពផ្អែមល្ហែមនឹងគ្នាជារឿយៗផងដែរ។

យ៉ាងណាមិញ អាពាហ៍ពិពាហ៍ជិត ១ឆ្នាំរបស់ Barbie Hsu និង DJ Koo ហាក់កំពុងឈានដល់ទីបញ្ចប់ដោយសារបញ្ហាហិរញ្ញវត្ថុដោយ DJ Koo បានឱ្យដឹងក្នុងបទសម្ភាសមួយថា៖ លោកពិតជាសូមទោស Barbie ដែលលោកមិនអាចផ្តល់ជីវិតដ៏ល្អមួយសម្រាប់នាង។

លោកយល់ថា ការរៀបការដោយគ្រាន់តែមានត្រឹមក្តីស្រលាញ់ តែខ្វះខាតទ្រព្យសម្បត្តិវាមិនអាចធ្វើឱ្យស្នេហាមួយបានគង់វង្សយូរអង្វែងឡើយ ដូចនេះលោកមានបំណងចង់បញ្ចប់ចំណងអាពាហ៍ពិពាហ៍របស់ខ្លួនដោយយល់ថា Babie សក្តិសមនឹងទទួលបានជីវិតប្រសើរជាងនេះ។

ទោះជាយ៉ាងណា មតិជាច្រើនបានយល់ថា DJ Koo រៀបការជាមួយ Barbie ដោយសារកេរ្តិ៍ឈ្មោះរបស់តារាស្រីរូបនេះ និងសម្លឹងឃើញទ្រព្យសម្បត្តិរបស់នាងប៉ុណ្ណោះ ព្រោះបន្ទាប់ពីរៀបការរួចប្រជាប្រិយភាពរបស់លោកមានសន្ទុះជាងមុនឆ្ងាយដោយការងារសិល្បៈក៏មានភាពមមាញឹកជាងមុនច្រើន។

មតិមហាជនបានបន្ថែមទៀតថា ដោយសារពេលនេះលោកបានសម្រេចបំណងរបស់ខ្លួនហើយទើបចង់លែងលះពី Barbie Hsu និងត្រលប់ទៅរស់នៅប្រទេសកូរ៉េវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង