×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd និង Newcastle ឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Carabao Cup

ក្រុម Manchester United និងក្រុម Newcastle United បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតពានរង្វាន់ Carabao Cup បន្ទាប់ពីទទួលបានជ័យជម្នះរៀងៗខ្លួន កាលពីយប់មិញ។

Man Utd បានយកឈ្នះ Charlton Athletic ក្នុងលទ្ធផល 3-0 ក្នុងវគ្គ 8 ក្រុមចុងក្រោយផ្តាច់ព្រ័ត្រ ខណៈដែល Antony រកបានគ្រាប់បើកឆាកនៅនាទីទី 21 នៅកីឡដ្ឋាន Old Trafford ។ បន្ទាប់មកទៀត ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Marcus Rashford បានបន្ថែមគ្រាប់បាល់ចុងម៉ោងចំនួនពីរគ្រាប់ សម្រាប់ Manchester United ដើម្បីធ្វើឱ្យលទ្ធផល 3-0 សម្រាប់បិសាចក្រហម។

ទន្ទឹមនឹងនោះ ក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយផ្សេងទៀត Newcastle United បានយកឈ្នះ Leicester City ក្នុងលទ្ធផល 2-0 នៅកីឡដ្ឋាន St James’ Park ជាមួយនឹងគ្រាប់ទី 2 ស៊ុតបញ្ចូលទីដោយ Dan Burn និង Joelinton។

សូមជម្រាបថា Newcastle United មិនធ្លាប់ឈ្នះពានរង្វាន់ក្នុងស្រុកអស់រយៈពេល 68 ឆ្នាំមកហើយ។ ក្រុមសារិកាព្រៃ បានឈ្នះពានរង្វាន់ FA Cup ឆ្នាំ 1955 ដែលជាការឈ្នះពានរង្វាន់លើកចុងក្រោយរបស់ពួកគេ។

នៅយប់នេះ Nottingham Forest នឹងត្រូវប៉ះ Wolverhampton Wanderers ខណៈ Manchester City នឹងទៅជួប Southampton ក្នុងវគ្គ 8 ក្រុមចុងក្រោយ Carabao Cup ដើម្បីស្វែងរកក្រុមពីរទៀតទៅប៉ះ Man Utd និង Newcastle ដែលកំពុងរង់ចាំនៅវគ្គបន្ត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង