
ថៃ៖ សម្រស់របស់តារាសម្តែងស្រីល្បីឈ្មោះប្រចាំពិភពកម្សាន្តថៃ Bella Ranee ពេលតែងខ្លួនជាព្រះនាង Cinderella កំពុងឆក់យកបេះដូងអ្នកគាំទ្រឱ្យចុចបេះដូងលើរូបនាងមិនស្ទាក់ស្ទើរឡើយ។ ជាមួយរូបរាងតូចច្រឡឹងក្នុងឈុតរ៉ូបប៉ោងពណ៌ផ្ទៃមេឃបញ្ចេញសាច់ស្មា និងមានម៉ូតបូលើក្បាលពណ៌ដូចនឹងរ៉ូបទៀតនោះបានជះសម្រស់ Bella Ranee ប្រៀបដូចតុក្កតាមានជីវិតយ៉ាងដូច្នោះ។
គួរបញ្ជាក់ដែរថា ក្រោយពេលចែកផ្លូវគ្នាជាមួយ Weir មកតារាស្រីរូបនេះកាន់តែមានសន្ទុះប្រជាប្រិយភាពខ្លាំងឡើង និងផ្លាស់ប្តូរការតុបតែងខ្លួនស្អាតប្លែកជាងមុន ជាហេតុនាំឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរមិនដាច់ពីមាត់ឡើយ។ ចង់ដឹងថា Bella Ranee ស្រស់ស្អាតខ្លាំងប៉ុណ្ណានៅពេលតែងជាព្រះនាង Cinderella បែបនេះ តោះទៅទស្សនារូបភាពទាំងអស់គ្នា៕
