×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាត់ការក្រុមជម្រើសជាតិវៀតណាម ឈ្នះពានគ្រូបរទេសល្អប្រចាំឆ្នាំ មុនជួបថៃនៅវគ្គផ្ដាច់ព្រ័ត្រAFF Cup

កាលពីយប់ថ្ងៃទី11 ខែមករា ពិធីប្រគល់ពានរង្វាន់ដល់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ2022 បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ខណៈលោក Park Hang Seo អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិវៀតណាម បានឈ្នះពានរង្វាន់គ្រូបង្វឹកបរទេសល្អបំផុតប្រចាំឆ្នាំ។

នៅឆ្នាំ 2022 លោក Park Hang Seo បានដឹកនាំក្រុមជម្រើសជាតិវៀតណាម ឈានទៅដល់វគ្គជម្រុះជុំទី 3 នៃព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 ជាលើកដំបូង ប៉ុន្តែអ្នកចាត់ការសញ្ជាតិកូរ៉េខាងត្បូងរូបនេះ នឹងផុតកុងត្រាជាមួយសហព័ន្ធបាល់ទាត់វៀតណាម នៅពេលដែលគាត់ដឹកនាំពួកគេឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFF Cup ដែលជាការដឹកនាំចុងក្រោយរបស់គាត់។

ថ្លែងក្រោយពិធីប្រគល់ពានរង្វាន់ លោក Park Hang Seo បាននិយាយថាលោករំជួលចិត្តជាខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅតែមានការប្រកួតសំខាន់ចំនួន 2 ប្រកួតទៀត នៅ AFF Cup 2022 ហើយនេះក៏ជាភារកិច្ចចុងក្រោយរបស់គាត់ក្នុងរយៈពេលជាង 5 ឆ្នាំដែលធ្វើការនៅប្រទេសវៀតណាម។ លោក Park Hang Seo បានបន្តថាគាត់នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីនាំយកលទ្ធផលល្អបំផុតសម្រាប់បាល់ទាត់វៀតណាម មុនពេលនិយាយពាក្យលា។

វៀតណាម នឹងប្រកួតជាមួយថៃ នៅជើងទីមួយ AFF Cup នៅថ្ងៃទី 13 ខែមករា នៅកីឡដ្ឋាន My Dinh នាទីក្រុងហាណូយ មុនពេលដែលពួកគេជួបគ្នានៅជើងទីពីរ នៅថ្ងៃទី 16 ខែមករា នៅកីឡដ្ឋាន Thammasat នាទីក្រុងបាងកក ដែលជាកន្លែងពិធីប្រគល់ពានរង្វាន់ និងបំពាក់មេដាយនឹងធ្វើឡើងផងដែរ។

ក្នុងប្រវត្តិជួបគ្នាកន្លងមក វៀតណាម និងថៃ បានជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រម្ដង កាលពីឆ្នាំ 2008 នៅពេលដែល វៀតណាមបានក្លាយជាជើងឯក AFF Cup ជាលើកដំបូង។ វៀតណាមធ្លាប់ឈ្នះពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍នេះ 2 ដង ខណៈថៃ ឈ្នះ 6 ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង