×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Lionel Messi ជួយPSGឆ្ពោះទៅរកជ័យជម្នះសាជាថ្មី ក្រោយត្រឡប់ពីWorld Cup

Lionel Messi បានស៊ុតបញ្ចូលទី 1 គ្រាប់ ក្នុងជ័យជម្នះ 2-0 របស់ Paris Saint-Germain លើក្រុម Angers ក្នុងក្របខណ្ឌ Ligue 1 កាលពីយប់មិញ សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់ចាប់តាំងពីបានដឹកនាំអាហ្សង់ទីនឱ្យក្លាយជាម្ចាស់ពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា។

Messi ត្រូវបានអនុញ្ញាតឱ្យសម្រាកចំនួន 3 ប្រកួតរបស់ PSG បន្ទាប់ពី ប៉ុន្តែគាត់បានត្រលប់ទៅហ្វឹកហាត់នៅទីក្រុងប៉ារីសវិញ កាលពីមួយសប្តាហ៍មុន ហើយបានត្រលប់មកវិញក្នុងជម្រើសដំបូងសម្រាប់ការប្រកួតជាមួយនឹងក្រុមបាតតារាង Ligue 1 ។

ជ័យជម្នះនេះ បានកើតឡើងរយៈពេល 3 សប្តាហ៍កន្លះ បន្ទាប់ពី Messi បានធ្វើជាប្រធានក្រុមអាហ្សង់ទីនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup បានធ្វើឱ្យ PSG នាំមុខ 6 ពិន្ទុនៅលើកំពូលតារាងរបស់លីគកំពូលបារាំង។

Neymar បានបង្ហាញខ្លួនក្នុងជម្រើស 11 នាក់នៅក្នុងការប្រកួតនេះផងដែរ បន្ទាប់ពីខកខានការប្រកួត 2 លើកកន្លងទៅ ដោយសារជាប់បម្រាម និងទទួលការព្យាបាលរបួសកជើង អំឡុងពេលព្រឹត្តិការណ៍ World Cup ជាមួយក្រុមជម្រើសជាតិប្រេស៊ីល។

ដោយឡែក Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យសម្រាក។ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំង ទំនងជាចូលលេងជាមួយ Neymar នៅចុងសប្ដាហ៍នេះ ពេល PSG ប៉ះ Rennes ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង