×
ព័ត៌មានថ្មី
  1. 📲 ត្រឹមតែមួយប៉ព្រិចភ្នែក! ស្កេន QR Code ចុះឈ្មោះភ្លាម ក្លាយជាបេក្ខជនក្នុងកម្មវិធីលំដាប់ពិភពលោកភ្លែត! ក្មេងៗអាយុ ៨-១៣ ឆ្នាំ រួសរាន់ដាក់ពាក្យឥឡូវនេះ! 🍳✨
  2. ថ្ងៃអាទិត្យនេះ អាលីសា នឹងមកបញ្ចេញស្នាដៃធ្វើម្ហូបពិសេស ដឹងតែប្លែកមាត់ ប្លែកអារម្មណ៍ហ្មងជាមួយកម្មវិធី Cook & Chill by Cambodia Premium!
  3. យប់ថ្ងៃអាទិត្យនេះ Cook & Chill មានរឿងរ៉ាវដ៏កក់ក្ដៅចង់ចែករំលែក ក្នុងឱកាសទិវាសិទ្ធិនារី! 💐✨
  4. ចង់ដឹងអត់ថា បូរ៉ា MasterChef យកក្រូចថ្លុងមកច្នៃជាម្ហូបអីខ្លះក្នុងកម្មវិធី Cook & Chill នៅថ្ងៃអាទិត្យសប្ដាហ៍នេះ? 🍊🍽
  5. ឧកញ៉ា គិត ស៊ូឡា បរិច្ចាគថវិកាជាង ១,៥ លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ២០២៦

ផ្អែមល្ហែមទៅណា? សៀក ទិញចិញ្ចៀនឱ្យ មីណា ជាកាដូដែលបានសហការការងារជាមួយគ្នា ៣ឆ្នាំ

ភ្នំពេញ៖ សៀក បានធ្វើឱ្យ មីណា រំភើបរហូតដល់ស្រក់ទឹកភ្នែកបន្ទាប់ពីកុហកនាងថាមានភ្ញៀវទាក់ទងឱ្យថតផ្សាយគ្រឿងអលង្ការ ប៉ុន្តែវាជាវីដេអូលេងសើចពញាក់អារម្មណ៍មួយដែលការពិត សៀក បានទិញចិញ្ចៀនមួយវង់ឱ្យ មីណា ជាកាដូដែលនាងបានធ្វើជាដៃគូការងារល្អជាមួយលោករយៈពេល ៣ឆ្នាំមកនេះ។

ទោះជាមានភាពផ្អែមល្ហែម និងស្និទ្ធស្នាលគ្នាខ្លាំងប៉ុណ្ណាក៏អ្នកទាំង ២នៅតែអះអាងថាមិនមានទំនាក់ទំនងអ្វីក្រៅពីជាដៃគូការងារនឹងគ្នាឡើយ។ សៀក បានបន្ថែមថា មីណា ជាដៃគូការងារដ៏ល្អដែលលោកមិនធ្លាប់ជួបពីមុនមក ដូចនេះលោកបានរចនាម៉ូតចិញ្ចៀនដោយខ្លួនឯងផ្ទាល់ដើម្បីធ្វើជាកាដូដល់ មីណា ក្នុងនាមជាដៃគូការងារនឹងគ្នា។

គួរបញ្ជាក់ដែរថា បើទោះជាអ្នកទាំង២បង្ហាញភាពផ្អែមល្ហែមនឹងគ្នាប្រៀបដូចគូស្នេហ៍យ៉ាងណាក៏ដោយ ក៏អ្នកទាំង២នៅតែបដិសេដថាមិនមានទំនាក់ទំនងអ្វីលើសពីដៃគូការងារនឹងគ្នាឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង