×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Real Madrid ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ Super Cup ដើម្បីរង់ចាំ Barcelona ឬ Real Betis មុន

Real Madrid បានកក់កៅអីមួយក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ Super Cup កាលពីយប់មិញ បន្ទាប់ពីពួកគេបានយកឈ្នះលើ Valencia ក្នុងលទ្ធផល 4-3 ដោយការស៊ុតបាល់ប៉េណាល់ទីកាត់ក្ដី ក្នុងទីក្រុង Riyadh ។

ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ Real Madrid បានបើកការនាំមុខ ខណៈខ្សែប្រយុទ្ធបារាំង Karim Benzema បានស៊ុតបាល់ប៉េណាល់ទី នៅនាទីទី 39 នៅកីឡដ្ឋាន King Fahd។ ប៉ុន្តែ Samuel Lino របស់ Valencia រកបានគ្រាប់បាល់តាមស្មើនៅនាទីទី 46 ។

ការស៊ុតបាល់ប៉េណាល់ទីកាត់ក្ដីមិនអាចជៀសផុតឡើយ បន្ទាប់ពីក្រុមទាំងពីរបញ្ចប់ដោយលទ្ធផលស្មើគ្នានៅម៉ោងធម្មតា និងម៉ោងបន្ថែម។ កីឡាករ Benzema, Luka Modric, Toni Kroos និង Marco Asensio របស់ Real Madrid បានស៊ុតចូល។

ចំណែក Edinson Cavani, Ilaix Moriba និង Hugo Guillamon ស៊ុតបញ្ចូលទីសម្រាប់ Valencia ។ ប៉ុន្តែ Eray Comert និង Jose Gaya បានខកខានការស៊ុតបាល់ប៉េណាល់ទីរបស់ពួកគេ ដែលបណ្តាលឱ្យ Valencia ត្រូវធ្លាក់ចេញពីការប្រកួត Super Cup ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

Real Madrid នឹងត្រូវប៉ះ Real Betis ឬ Barcelona នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពី Real Betis នឹងប្រកួតជាមួយ Barcelona នៅយប់នេះ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង