×

លើកមុនផុសរូបបញ្ជាក់ការពិតថាគ្មានផ្ទៃពោះតែគ្មានអ្នកជឿ ពេលនេះ Dilraba Dilmurat ចេញ Live បញ្ចប់មន្ទិល

ចិន៖ ពាក្យចចាមអារ៉ាមតារាសម្តែងល្បីឈ្មោះ Dilraba Dilmurat មានផ្ទៃពោះ និងបានហោះទៅកាន់ក្រៅប្រទេសដើម្បីសម្រាលកូននោះត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាត និងក្រោយមកក៏បានលេចឭព័ត៌មានថ្មីមួយទៀតថា ឪពុករបស់ក្មេងក្នុងពោះគឺជាដៃគូសម្តែងរបស់នាងលោក Johnny Huang Jingyu។

ព័ត៌មានមួយនេះបានផ្ទុះឡើងបន្ទាប់ពី Dilraba បានស្ងប់ស្ងាត់ពីសិល្បៈ និងកម្មវិធីទាំងស្រុងរយៈពេល ៧ខែជាហេតុធ្វើឱ្យគ្រប់គ្នាសង្ស័យថា នាងកំពុងសំងំពរពោះទើបមិនបង្ហាញខ្លួនជាសាធារណៈបែបនេះ។ បើទោះជាកន្លងមកនាងបានផុសរូបពាក់អាវខ្លីបញ្ចេញក្បាលពោះដើម្បីបញ្ជាក់ក៏ដោយក៏គ្មានអ្នកជឿ និងយល់ថាជារូបចាស់ដែលនាងយកមកផុស។

ប៉ុន្តែពេលនេះ Dilraba បានធ្វើឱ្យអ្នកបង្កើតពាក្យចចាមអារ៉ាមនិយាយលែងចេញដោយនាងបានចេញ Live បង្ហាញក្បាលពោះរាបស្មើ និងបានឱ្យដឹងពីកាលវិភាគការងាររបស់នាងថា មួយរយៈនេះមានការងារដែលត្រូវ Live និងថតរូបសន្លឹកច្រើន ចំណែកឯរឿងថ្មីនឹងត្រូវចាប់ផ្តើមសាជាថ្មីបន្ទាប់ពីចូលឆ្នាំចិនរួច។

គួរបញ្ជាក់ដែរថា បើទោះជាមិនបានបញ្ជាក់ទាក់ទងនឹងការអវត្តមានរយៈពេល ៧ខែនេះក៏ដោយ តែនាងបានឱ្យដឹងថា វាជាពេលវេលាដែលនាងរីករាយបំផុតព្រោះនាងអាចក្រោកពីគេងពេលណាក៏បាន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង