×

មិនត្រឹមតែមានទេពកោសល្យខាងសម្តែងប៉ុណ្ណោះទេ តែតួឯកស្រីក្នុងរឿង “និស្ស័យស្នេហ៍បេះដូង៤” ថែមទាំងចេះលេងហ្គីតា និងច្រៀងបានយ៉ាងពីរោះ

ភ្នំពេញ៖ កេរ្តិ៍ឈ្មោះរបស់តារាស្រីវ័យក្មេង ខន សូរិយា កំពុងចាប់ផ្តើមមានសន្ទុះជាលំដាប់បន្ទាប់ពីចាប់ផ្តើមប្រលូកក្នុងសិល្បៈយ៉ាងពេញដៃពេញជើងរហូតការខិតខំប្រឹងប្រែងដែលចាប់ផ្តើមពីតំណែងតួរងឈានឡើងមកតំណែងតួឯកក្នុងរឿង “និស្ស័យស្នេហ៍បេះដូង៤” ដែលនឹងមានផ្សាយជូនទស្សនាឆាប់ៗនេះនៅ CTN។

កន្លងមកតារាស្រីរូបនេះក៏ធ្លាប់បានបង្ហាញទេពកោសល្យសម្តែងរបស់ខ្លួនតាមរយៈរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” នៅលើកញ្ចក់ទូរទស្សន៍ CTN រួចមកហើយ និងពេលនេះកំពុងមានសន្ទុះទីផ្សារសិល្បៈជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងមិនត្រឹមតែមានសមត្ថភាពក្នុងការសម្តែងប៉ុណ្ណោះទេតែ ខន សូរិយា ថែមទាំងអាចលេងហ្គីតា និងច្រៀងបានយ៉ាងពីរោះទៀតផង។

ជារឿយៗ ខន សូរិយា ក៏បានចែករំលែកវីដេអូដែលនាងច្រៀង និងលេងហ្គីតានៅលើហ្វេសប៊ុកជាការកម្សាន្តអារម្មណ៍នាពេលកន្លងមកផងដែរ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រឱ្យនាំគ្នាចូល Comment សំណូមពរបទចម្រៀងពីនាងទៀតផង។ ចង់ដឹងថា ខន សូរិយា ច្រៀងពីរោះប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

ទស្សនាវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង