×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

បាល់ទះជម្រើសជាតិកម្ពុជា នឹងប៉ះ U19 បារាំងក្នុងការប្រកួតមិត្តភាពអន្តរជាតិ

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងប្រកួតជាមួយក្រុមជម្រើសជាតិបារាំងអាយុក្រោម ១៩ឆ្នាំ នាពាក់កណ្ដាលខែកុម្ភៈខាងមុខនេះ ដើម្បីពង្រឹងសមត្ថភាពត្រៀមឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាខែឧសភាខាងមុខនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានសារព័ត៌មានក្នុងស្រុកថា ជំនួបមិត្តភាពអន្ដរជាតិនេះ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ តែពុំទាន់បានបញ្ជាក់ថ្ងៃកាលបរិច្ឆេទច្បាស់លាស់នោះទេ។

លោកក៏បានជួបពិភាក្សាជាមួយលោក Sokhary Chau អភិបាលក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីថ្មីៗនេះ ដើម្បីបង្កភាពស្និទ្ធស្នាល និងសិក្សាពីគម្រោងអញ្ជើញក្រុមកីឡាករអាមេរិកមួយដើម្បីមកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជាផងដែរ។ បន្ថែមពីនេះ លោកបានបង្ហើបពីគម្រោងរៀបចំពានរង្វាន់មិត្តភាពមួយ ដែលមានក្រុមជម្រើសជាតិកម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ចូលរួមប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង