
ហុងកុង៖ តារាចម្រៀងដ៏មានប្រជាប្រិយភាព Jackson Wang បានឱ្យដឹងថា វាពិតជាពិបាកសម្រាប់លោកក្នុងការមានស្នេហាដោយសារភាពមមាញឹកក្នុងការងារប្រចាំថ្ងៃ ដោយលោកត្រូវធ្វើដំណើរទៅក្រៅប្រទេសជាញឹកញាប់មិនសូវនៅមួយកន្លែងឡើយ។

លោកបានបញ្ជាក់ថា ធម្មជាតិមនុស្សត្រូវមានស្នេហា និងសាងគ្រួសារដ៏ពេញលេញមួយដូចនេះប្រសិនដល់អាយុ ៣៥ឆ្នាំហើយលោកនៅតែមិនទាន់មានដៃគូជីវិតទៀត លោកនឹងសាកល្បងស្វែងរកតាមរយៈបណ្តាញសង្គម IG។
បន្ថែមពីនេះផងដែរ ករណីដល់ពេលនោះលោកនៅតែមិនអាចរកបានដៃគូជីវិតទៀត លោកនឹងពន្យារពេល ៥-១០ឆ្នាំបន្ថែមទៀត។ សម្រាប់ពេលវេលាដែល Jackson បានគិតគូអាយុដែលត្រូវសាងគ្រួសារបែបនេះដោយសារលោកចង់មានពេលវេលាជាមួយអនាគតកូនៗរបស់លោកឱ្យបានពេញលេញ។
Jackson បានបន្ថែមទៀតថា ឧបមាថាកូនរបស់លោកមានវ័យ ២០ឆ្នាំ ចំណែកឯលោកមានវ័យ ៨០ឆ្នាំ ដូចនេះលោកប្រាកដជាមិនអាចអង្គុយផឹក ជជែកលេងជាមួយកូនៗរបស់លោកបានច្រើនឡើយ នោះវាមិនអស្ចារ្យឡើយ។ គួរបញ្ជាក់ដែរថា ក្រៅពីសាងគ្រួសារហើយ Jackson ក៏បានគិតគូរល្អិតល្អន់ចំពោះផែនការជីវិតទាក់ទងនឹងអាជីពសម្រាប់គ្រួសារនាពេលអនាគតផងដែរ៕



