×

មនុស្សយន្តដែលអាចធ្វើចលនាបាន ត្រូវបានបង្ហាញនៅទីក្រុងញ៉ូយ៉ក

មនុស្សយន្តមានមុខមាត់ដូចវិចិត្រករជប៉ុន ឈ្មោះ Yayoi Kusama ត្រូវបានបង្ហាញនៅទីក្រុងញ៉ូយ៉ក ដែលវាអាចបញ្ចេញសកម្មភាពនៃការគូររូប ព្រិចភ្នែក និងនិយាយបានថែមទៀតផង។ វាអាចធ្វើទៅបានដោយសារតែបច្ចេកវិទ្យា AI កាន់តែទំនើបនាពេលបច្ចុប្បន្ន។

មនុស្សយន្តដែលស្លៀកសម្លៀកបំពាក់រ៉ូបពណ៌សដៃវែងលាយជាមួយរូបចំណុចមូលៗដែលមានចម្រុះពណ៌ កំពុងធ្វើសកម្មភាពគូររូប បានធ្វើឱ្យអ្នកធ្វើដំណើរឆ្លងកាត់តាមដងវិថីក្រឡេកមើល និងថតរូបដើម្បីចែករំលែកនៅក្នុងបណ្ដាញសង្គម។ ការពិតទៅ មនុស្សយន្តនេះ គឺជាការសហការផលិតវាឡើងរវាងក្រុមហ៊ុនលក់សម្លៀកបំពាក់មួយ និងវិចិត្រករ Yayoi Kusama ដែលមានវ័យ 93 ឆ្នាំ។

ចំណែកនៅទីក្រុងប៉ារីស រូបដ៏ធំរបស់វិចិត្រករ Yayoi Kusama ត្រូវបានបង្ហាញនៅលើអគារនៃហាងលក់សម្លៀកបំពាក់ ដែលបានបង្កការចាប់អារម្មណ៍ដល់អ្នកធ្វើដំណើរផងដែរ។

សូមជម្រាបថា លោកស្រី Kusama ជនជាតិជប៉ុន គឺជាវិចិត្រករដ៏ល្បីល្បាយដែលគេបានស្គាល់តាមរយៈគំនូរដ៏ប្លែកពីគេរបស់គាត់។ គំនូររបស់គាត់ទាំងអស់ត្រូវបានគូរដោយផ្អែកលើមូលដ្ឋានចំណុចមូលៗផ្ទាល់តែម្ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង