
ថៃ៖ Andrew Gregson ធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងក្នុងរឿង “កំណើតស្នេហ៍ក្នុងផ្សារ” អំឡុងឆ្នាំ ២០០១ ដែលលោកបានសម្តែងជាតួឯកប្រុសម្នាក់ឈ្មោះ តុង មានចរិតរប៉ិលរប៉ូច និងបានលួចស្រលាញ់កូនស្រីអ្នកលក់ត្រីជិតតូបរបស់ខ្លួនជាកូនចៅចិនឈ្មោះ គីមឡាង។ ប៉ុន្តែដោយសារចរិតរប៉ិលរប៉ូចរបស់លោក និងគ្រាន់ជាអ្នកលក់បន្លែកំប៉ិកកំប៉ុកម្នាក់ទើបធ្វើឱ្យម្តាយរបស់ គីមឡាង មិនពេញចិត្តនឹងលោកឡើយ។
កន្លងទៅអស់រយៈពេលជិត ២២ឆ្នាំតារាប្រុសជាកូនកាត់ ថៃ-អាល្លឺម៉ង់ Andrew Gregson នៅតែស្រស់សង្ហា បើទោះជាវ័យក្បែរ ៤៥ឆ្នាំក៏ពិតមែន។ គួរបញ្ជាក់ដែរថា ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក Andrew បានសាងសមិទ្ធផលក្នុងភាពយន្តជាច្រើន និងធ្លាប់ទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើមផងដែរ។ ចង់ដឹងថា តារាប្រុសរូបនេះនៅតែស្រស់សង្ហាប៉ុណ្ណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕








