×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ខ្សែបម្រើរបស់Newcastle ត្រូវបានឃាត់ខ្លួនពីបទបើកបរក្នុងស្ថានភាពស្រវឹង

កីឡាករ Joelinton របស់ Newcastle United ត្រូវបានចោទប្រកាន់ពីបទបើកបរក្នុងស្ថានភាពស្រវឹង និងត្រូវបានចាប់ខ្លួននៅយប់ថ្ងៃព្រហស្បតិ៍ ទី 12 ខែមករា ឆ្នាំ 2023 ។

ប៉ូលីសបានបញ្ជាក់ថា កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបើកបរលើសល្បឿនកំណត់ និងស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ។ Joelinton នឹងត្រូវបង្ហាញខ្លួននៅតុលាការក្រុង Newcastle នៅថ្ងៃទី 26 ខែមករា។ ចំណែកលោក Eddie Howe អ្នកចាត់ការទូទៅរបស់ក្រុមសារិកាព្រៃ និងសមាជិកដទៃទៀតនៃ Newcastle បានដឹងអំពីឧបទ្ទវហេតុនេះ។

វាកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីកីឡាករវ័យ 26 ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ 2-0 លើក្រុម Leicester City ដើម្បីដណ្តើមបានកៅអីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup ។

កីឡាករដែលផ្ទេរមកក្នុងតម្លៃ 40 លានផោន ត្រូវបានផ្លាស់ប្តូរទៅលេងតួនាទីខ្សែបម្រើ ហើយបានរីកចម្រើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោក Howe ។

Joelinton ក៏បានស៊ុតបញ្ចូលទីផងដែរនៅក្នុងការទទួលជ័យជម្នះ 3-0 ទល់នឹង Leicester នៅថ្ងៃ Boxing Day ហើយគេបង្ហាញសញ្ញាថាមិត្តស្រីរបស់គាត់មានផ្ទៃពោះកូនទី 3 របស់ពួកគេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង