×

មានផ្ទះខ្ទង់លានដុល្លារនៅ ប៉ុន្តែ ឡុង ម៉ានីន សម្រេចចិត្តលេបថ្នាំសម្លា ប់ខ្លួនដោយសារសម្ពាធផ្លូវចិត្តគ្រប់គ្រងលែងបាន

ភ្នំពេញ៖ អ្នកលក់អនឡាញល្បីឈ្មោះ ឡុង ម៉ានីន ដែលជាមិត្តស្រីរបស់តារាចម្រៀង ថុល សុភិទិ បានសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនដោយសារសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរពេក ជាសំណាងដែលត្រូវបានគ្រួសារបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ទាន់ពេលវេលា។

ឡុង ម៉ានីន មិនត្រឹមតែជាអ្នកលក់អនឡាញល្បីឈ្មោះប៉ុណ្ណោះទេ តែនាងក៏ជាតារាតិកតុកមួយរូបដែលតែងនាំភាពសប្បាយដល់មនុស្សជុំវិញខ្លួន ជាហេតុនាំឱ្យមហាជនជាច្រើនចូលចិត្តមើលវីដេអូនាងជារឿយៗ។

ធ្លាប់តែឃើញស្រីស្អាតរូបនេះសើចសប្បាយ ប៉ុន្តែដល់ដំណាក់កាលមួយដែលសម្ពាធផ្លូវចិត្តកើតឡើងខ្លាំងមិនអាចគ្រប់គ្រងបាន ទើបធ្វើឱ្យនាងបាត់បង់សតិក្នុងការគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបសម្រេចលេបថ្នាំបញ្ចប់ជីវិតចោលកូនស្រីតូចបែបនេះ។

ទោះជាយ៉ាងណា ដំបូងឡើយគ្រូពេទ្យបានឱ្យដឹងថា នាងអាចប្រឈមនឹងការគាំងបេះដូងដោយសារសុខភាពខ្សោយពេក ប៉ុន្តែពេលនេះគ្រប់យ៉ាងបានប្រសើរឡើងដោយនាងបានឆ្លងផុតដំណាក់កាលគ្រោះថ្នាក់នេះហើយ និងបានដឹងខ្លួនឡើងវិញផងដែរបន្ទាប់ពីសន្លប់អស់ ២ថ្ងៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង