×

អ្នកណាមិនលង់ បើសម្រស់ Cho Mi Yeon ស្រស់ស្អាតដូចទេពធីតាបែបនេះ

កូរ៉េខាងត្បូង៖ ដំបូងឡើយ Cho Mi Yeon ក៏ត្រូវមានវត្តមានក្លាយជាសមាជិកក្នុងក្រុម BLACKPINK ម្នាក់ផងដែរ ប៉ុន្តែដោយសារស្ថានភាពមានការប្រែប្រួលទើបធ្វើឱ្យឱកាសមាសរបស់តារាស្រីវ័យ ២៦ឆ្នាំរូបនេះត្រូវរបូតត្រឹមមួយប៉ប្រិចភ្នែក។

យ៉ាងណាមិញ បើទោះជាមិនទទួលបានឱកាសក្លាយជាសមាជិកក្រុម BLACKPINK ក៏ដោយក៏តារាចម្រៀងវ័យក្មេងរូបនេះនៅតែទទួលបានការចាប់អារម្មណ៍លើរូបសម្រស់គួរឱ្យទាក់ទាញរបស់នាងផងដែរ។ Cho Mi Yeon ជះសម្រស់មិនធម្មតាឡើយ រាល់ពេលបង្ហាញខ្លួនតាមទីសាធារណៈម្តងៗ រហូតធ្វើឱ្យមនុស្សជាច្រើនក្រលេកមើលនាងស្ទើរគ្រេចក ត្រង់ច្រមុះដ៏ស្រួចពីធម្មជាតិដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។

ជនជាតិកូរ៉េទាំងប្រុសទាំងស្រី ពេញនិយមកែសម្ជស្សដើម្បីបំពេញចំណុចខ្វះខាតរបស់ខ្លួន ជាពិសេសត្រង់ច្រមុះតែម្តង។ ប៉ុន្តែសម្រាប់តារាស្រី Cho Mi Yeon ហេតុតែច្រមុះមានអំណោយផលពីធម្មជាតិស្រាប់ទើបធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ខ្លាំង និងជាប់ឈ្មោះជាតារា Kpop ម្នាក់ស្ថិតក្នុងលំដាប់តារាស្រីដែលមានច្រមុះស្អាតបំផុតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង