
ភ្នំពេញ៖ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ សិល្បករប្រុសស្រីជាច្រើនរូបបានមានវត្តមានក្នុងពិធីមង្គលការតារាសម្តែងស្រី កែវ ម៉ូនីតា យ៉ាងច្រើនកុះករដែលអ្នកធ្លាប់ទស្សនារឿងភាគបុរាណខ្មែរដែលធ្លាប់ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN កន្លងទៅប្រាកដជាបានស្គាល់តារាស្រីរូបនេះមិនខាន។

បន្ទាប់ពីបានភ្ជាប់ពាក្យកាលពីចុងឆ្នាំ ២០២១ មកពេលនេះ កែវ ម៉ូនីតា បានដឹកដៃគូស្នេហ៍ចូលរោងជ័យហើយដោយមានភ្ញៀវកិត្តិយសជាច្រើនចូលរួមក្នុងពិធីមង្គលរបស់នាង។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ជាកិត្តិយសដែលបានព្រះនាងតូច នរោត្តមជេនណា ឡើងបកស្រាយបទចម្រៀងដ៏ពីរោះរណ្តំសម្រាប់គូស្វាមីភរិយាថ្មីនេះផងដែរ។

ទិដ្ឋភាពក្នុងថ្ងៃមង្គលការរបស់ កែវ ម៉ូនីតា មានភាពអ៊ូអរជាខ្លាំងសូម្បីកូនក្រមុំផ្ទាល់ក៏រាំមួយអស់ដៃក្នុងកម្មវិធីរបស់ខ្លួនយប់មិញដែរ៕



តំណភ្ជាប់វីដេអូ៖ >>>https://fb.watch/i4BMQS5lTy/<<<