×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រធានFIFAនឹងអញ្ជើញជាអធិបតីដើម្បីប្រគល់ពានរង្វាន់AFF Cupដល់ជើងឯកនៅយប់នេះ

លោក Gianni Infantino ប្រធាន FIFA នឹងចូលរួមការប្រកួតជើងទីពីរ វគ្គផ្តាច់ព្រ័ត្រ AFF Cup 2022 រវាងថៃ ជាមួយ វៀតណាម ហើយលោកនឹងប្រគល់ពានរង្វាន់ដល់ក្រុមដែលនឹងក្លាយជាជើងឯកពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍នេះ ទោះបីជាមិនពាក់ព័ន្ធនឹងកម្មវិធីរបស់ FIFA ក៏ដោយ។

លោក Tran Quoc Tuan ប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម បានបញ្ជាក់ថា លោក Infantino នឹងចូលរួមការប្រកួតតាមការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF)។

AFF Cup មិនមែនជាកម្រិតរបស់ប្រកួតប្រជែងរបស់ FIFA ទេ ហើយកីឡាករអាស៊ីអាគ្នេយ៍ល្បីៗមួយចំនួន មិនអាចចូលរួមក្នុងការប្រកួតនេះបានទេ ដោយសារក្លិបមិនអនុញ្ញាតឱ្យពួកគេចូលរួម។ កីឡាករ Chanathip Songkrasin និង Suphanat Mueanta របស់ថៃ និង Nguyen Cong Phuong របស់វៀតណាម ត្រូវបានអវត្តមានដោយសារតែហេតុផលនេះ។

ការប្រកួតជើងទីពីរ នឹងធ្វើឡើងនៅកីឡដ្ឋាន Thammasat ក្នុងទីក្រុងបាងកក វេលាម៉ោង 7:30នាទីយប់ ថ្ងៃចន្ទនេះ។ AFF Cup អនុវត្តច្បាប់ Away goal ។ក្នុងការប្រកួតជើងទីមួយនៅកីឡដ្ឋានជាតិ My Dinh ក្នុងទីក្រុងហាណូយកាលពីថ្ងៃសុក្រ ក្រុមទាំងពីរបានត្រឹមស្មើគ្នា 2-2។ វៀតណាមត្រូវឈ្នះឬស្មើចាប់ពី 3 គ្រាប់ឡើងទៅ។ ប្រសិនបើលទ្ធផលនៅតែ 2-2 ដូចជើងទីមួយ បន្ទាប់ពី 90 នាទី ក្រុមទាំងពីរត្រូវតែលេងម៉ោងបន្ថែម ហើយច្បាប់ Away goal នឹងមិនត្រូវបានអនុវត្តទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង