×

ម្នាក់ៗពូកែចោទរឿងទៅកែសម្ជស្សពេក Mai Davikah ថតសកម្មភាពស្កេនមុខរួចបង្ហោះចូល YouTube ឱ្យអស់ចម្ងល់

ថៃ៖ ក្រោយឃើញសម្រស់ Mai Davikah ពីមុន និងឥលូវខុសប្លែកគ្នាឆ្ងាយពេក ម្នាក់ៗនាំគ្នាខ្សឹបខ្សាវថាតារាស្រីរូបនេះកែសម្ជស្សគ្រប់ចំណុចលើផ្ទៃមុខបន្ទាប់ពីកេរ្តិ៍ឈ្មោះកាន់តែល្បីឡើងជាលំដាប់។ យ៉ាងណាមិញ Mai មិនចេញមុខបកស្រាយអ្វីទាំងអស់ ប៉ុន្តែស្ងាត់ៗបានឃើញវីដេអូមួយដែលនាងទើបផុសកាលពីម្សិលមិញនៅលើ Channel YouTube របស់នាងក្នុងការស្កេនមុខដើម្បីបញ្ជាក់ឱ្យគ្រប់គ្នាអស់ចម្ងល់ថា មុខរបស់នាងពិតជាធម្មជាតិ ឬ ឆ្លងកាត់ការកែសម្ជស្សដូចពាក្យចចាមអារ៉ាមពិតមែនឬយ៉ាងណា?

លទ្ធផលបានបង្ហាញថា ច្រមុះ និងចង្ការរបស់នាងមិនបានផ្ទុកស៊ីលីកូនឡើយ ចំណែកភ្នែករបស់នាងវិញគ្រូពេទ្យផ្នែកកែសម្ជស្សបានបញ្ជាក់ច្បាស់ៗថាមិនមានការកែកុនអ្វីឡើយ។ វីដេអូរបស់ Mai លើកនេះបានធ្វើឱ្យអ្នកដែលតែងខ្សឹបខ្សាវថានាងកែសម្ជស្សនាំគ្នានិយាយលែងចេញ ខណៈមតិមួយចំនួនបានលើកឡើងថា ការកែសម្ជស្សមិនមែនជារឿងខុសច្បាប់ឡើយ វាអាចជួយបំពេញភាពជឿជាក់ដល់យើងបានមិនមែនគ្រាន់តែផ្តោតសំខាន់លើសម្រស់តែមួយនោះឡើយ៕

  

ចង់ដឹងកាន់តែច្បាស់ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង