×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Park ចប់ភារកិច្ចជាមួយក្រុមវៀតណាមក្រោយដឹកនាំបានជើងឯករងAFF Cup 2022

ការបរាជ័យ 1-0 នៅក្នុងជើងទីពីរ វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ AFF Cup 2022 កាលពីយប់មិញ គឺជាការដឹកនាំក្រុមជម្រើសជាតិវៀតណាមលើកចុងក្រោយរបស់លោក Park Hang seo ។

គ្រាប់បាល់របស់ប្រធានក្រុមជម្រើសជាតិថៃ Theerathon Bunmathan ដែលជាការស៊ុតពីចម្ងាយនៅនាទីទី 24 នៅក្នុងកីឡដ្ឋាន Thammasat បានធ្វើឱ្យថៃ នាំមុខលើក្រុមជម្រើសជាតិវៀតណាម 3-2 សរុបទាំងពីរជើង បន្ទាប់ពីជើងទីមួយស្មើគ្នា 2-2 នៅទីក្រុងហាណូយ។ ក្រុមថៃបច្ចុប្បន្ន បានក្លាយជាជើងឯកពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ចំនួន 7 សម័យកាល។

ក្រោយដឹកនាំវៀតណាមទទួលបានចំណាត់ថ្នាក់ជើងឯករង លោក Park Hang seo បានអស់ភារកិច្ចជាក្រុមម្ចាស់ជើងឯក AFF Cup ចំនួន 2 សម័យកាលទៀតហើយ បន្ទាប់ពីកុងត្រារបស់គាត់បានផុតសុពលភាពនៅខែមករា ឆ្នាំ 2023 ។

គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បានចំណាយពេល 5 ឆ្នាំជាមួយក្រុមបាល់ទាត់វៀតណាម។ អំឡុងពេលដឹកនាំរបស់គាត់ វៀតណាមបានឈ្នះមេដាយប្រាក់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់យុវជនអាស៊ីអាយុក្រោម 23 ឆ្នាំ កាលពីឆ្នាំ 2018, ឈ្នះពានរង្វាន់ AFF Cup 2018, ឈានដល់វគ្គ 8 ក្រុមចុងក្រោយពានរង្វាន់ប្រចាំតំបន់អាស៊ី ឆ្នាំ 2019, ឈ្នះមេដាយមាសព្រឹត្តិការណ៍ស៊ីហ្គេម 2019 និង 2021 និងចុងក្រោយបង្អស់ជួយឱ្យវៀតណាមឈានដល់វគ្គជម្រុះជុំចុងក្រោយជាលើកដំបូងសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022។

បន្ថែមពីនេះ ក្រុមវៀតណាមរក្សាចំណាត់ថ្នាក់កំពូលប្រចាំតំបន់ និងក្លាយជាប្រទេសមកពីតំបន់អាស៊ីអាគ្នេយ៍ដែលបានចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំង100 របស់ FIFA ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង