×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Ronaldo នឹងចូលលេងក្នុងការប្រកួតមិត្តភាពជាមួយ PSG នៅអារ៉ាប៊ីសាអ៊ូឌីត

Cristiano Ronaldo នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើទីលានការប្រកួតដំបូងក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងសប្តាហ៍នេះ ខណៈក្រុម Riyadh All-Star នឹងត្រូវជួបជាមួយក្រុម Paris Saint-Germain នៅថ្ងៃព្រហស្បតិ៍ ក្នុងការប្រកួតមិត្តភាព ដែល Ronaldo នឹងធ្វើជាប្រធានក្រុម។

វាគឺជាការប្រកួតដំបូងរបស់ Ronaldo ចាប់តាំងពីចូលរួមជាមួយក្លិប Al Nassr ជាផ្លូវការនៅថ្ងៃទី 1 ខែមករា ហើយកីឡាករព័រទុយហ្គាល់រូបនេះ នឹងដឹកនាំក្រុម Riyadh All Star ដែលមានការរួមបញ្ចូលគ្នានៃកីឡាករមកពីក្លិប Al Hilal និង Al Nassr ដែលជាក្រុមខ្លាំងពីរនៅក្នុងលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។

សម្រាប់ PSG មិនទាន់មានការរាយការណ៍ថា នឹងមានវត្តមានរបស់ Lionel Messi ដែលជាម្ចាស់ពានរង្វាន់ World Cup 2022 នៅក្នុងការប្រកួតនេះឬយ៉ាងណានោះទេ។ PSG គឺត្រូវបានគ្រប់គ្រងដោយមហាសេដ្ឋីកាតា Nasser Al-Khelaifi និងជាម្ចាស់ក្រុមហ៊ុន Qatar Sports Investments ។

Ronaldo មិនបានបង្ហាញខ្លួននៅក្នុងការប្រកួតចំនួន 2 កន្លងមករបស់ក្លិប Al Nassr បន្ទាប់ពីជាប់បម្រាមរបស់សមាគមបាល់ទាត់អង់គ្លេសចំពោះទង្វើរបស់គាត់កាលពីខែមេសា ដោយសារការទះទូរសព្ទពីក្នុងដៃរបស់អ្នកគាំទ្រម្នាក់ ប៉ុន្តែគាត់នឹងអាចលេងនៅប្រកួតបន្ទាប់នៅក្នុងក្របខណ្ឌលីគអារ៉ាប៊ីសាអ៊ូឌីត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង