×

ឃើញឡានកូនចៅចេះតែខូចអត់ឈប់ ថៅកែចិត្តល្អសម្រេចចិត្តទិញឡានថ្មីស្រឡាងមួយជាកាដូដល់កូនចៅដែលតស៊ូជាមួយជាង ១០ឆ្នាំ

ម៉ាឡេស៊ី៖ ដោយសារឃើញរថយន្តរបស់បុគ្គលិកខ្លួនឈ្មោះ Yanto ចេះតែខូចញឹកញាប់ពេក ថៅកែចិត្តល្អ Xu Hui Xing ជាម្ចាស់ហាងសម្លៀកបំពាក់មួយក៏បានសម្រេចចិត្តទិញរថយន្តថ្មីស្រឡាងមួយគ្រឿងដល់បុគ្គលិកលោកដែលមានតម្លៃជិត ១ម៉ឺនដុល្លារជាកាដូបន្ទាប់ពីបុគ្គលិករូបនេះតស៊ូជាមួយក្រុមហ៊ុនចាប់តាំងពីទើបបើកដំណើរការរហូតមកទល់ពេលនេះជាង ១០ឆ្នាំមកហើយ។

ភរិយារបស់ Yanto ក៏ធ្លាប់ជាបុគ្គលិករបស់ក្រុមហ៊ុន Xu Hui Xing ដែរប៉ុន្តែដោយសារត្រូវមើលថែម្តាយ និងកូន២នាក់ទើបគាត់សម្រេចចិត្តលាឈប់ពីការងារ។ Yanto បានដាក់ចិត្តដាក់កាយធ្វើការខ្លាំងសម្រាប់ប្រយោជន៍ក្រុមហ៊ុនរហូតទទួលបានដំណែងជាអ្នកគ្រប់គ្រងទៀតផង។

គួរបញ្ជាក់ដែរថា រៀងរាល់ឆ្នាំថៅកែចិត្តល្អរូបនេះតែងមានរង្វាន់លើកទឹកចិត្តដល់បុគ្គលិករបស់លោកទាំងអស់ដោយការផ្តល់ជូនដូចជានាឡិកាដៃជាដើម ដែលការចែករង្វាន់បានធ្វើឡើងរៀងរាល់ឆ្នាំមិនដែលខកខានឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង