×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Wolves បានយល់ព្រមលើកិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើរបស់ PSG

ភ្នាក់ងារសារព័ត៌មាន PA បានរាយការណ៍ថាក្លិបបាល់ទាត់ Wolves នៅក្របខណ្ឌ Premier League បានយល់ព្រមលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ខ្សែបម្រើប្រយុទ្ធ Pablo Sarabia ពីក្លិប Paris St Germain នៃក្របខណ្ឌ Ligue 1 របស់បារាំង។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ គ្រោងនឹងចូលរួមជាមួយកិច្ចសន្យារយៈពេល 2 ឆ្នាំកន្លះ ក្នុងតម្លៃ 5 លានអឺរ៉ូ (4.4 លានផោន) ។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានបង្ហាញខ្លួន 14 ប្រកួតនៅ Ligue 1 សម្រាប់ PSG នៅរដូវកាលនេះ ហើយថែមទាំងបង្ហាញខ្លួនក្នុងការប្រកួត Champions League ចំនួន 3 ប្រកួតផងដែរ។

Sarabia បានចូលរួមជាមួយ PSG ពីក្លិប Sevilla ក្នុងឆ្នាំ 2019 និងជាផ្នែកមួយនៃក្រុមរបស់អេស្ប៉ាញសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា។

គោលដៅបន្ទាប់សម្រាប់ Wolves គឺខ្សែបម្រើ Joao Gomes របស់ Flamengo បន្ទាប់ពីពួកគេបានចុះហត្ថលេខាជាមួយកីឡាករ Matheus Cunha រួចហើយក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Atletico Madrid ។

Wolves បានទទួលលទ្ធផលល្អប្រសើរឡើងវិញ ក្រោយការចូលមកដឹកនាំរបស់លោក Lulen Lopetegui ដោយបានដឹកនាំពួកគេឱ្យចាកចេញពីតំបន់កាត់ចោល និងកំពុងឈរនៅចំណាត់ថ្នាក់លេខ 16 ក្នុងតារាង EPL ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង