×

ចាប់ផ្តើមមានសកម្មភាពលើ IG បណ្តើរៗអ្នកគាំទ្រ Pinky Savika សង្ឃឹមឃើញនាងត្រលប់វិលចូលសិល្បៈវិញឆាប់ៗ

ថៃ៖ Pinky Savika បានផុងខ្លួនជាមួយ Frogex3d កាលពីអំលុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតត្រូវជាប់ពន្ធនាគារអស់មួយរយៈពេលជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់នាងមានការភ្ញាក់ផ្អើលមិនស្ទើរឡើយ។

អំលុងពេលកំពុងទទួលទោស Pinky ក៏ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយឱ្យដឹងពីស្ថានភាពនៅក្នុងពន្ធនាគារផងដែរថា នាងត្រូវក្រោកពីព្រលឹមជារៀងរាល់ព្រឹកដើម្បីហាត់ប្រាណ ញ៉ាំអាហារពេលព្រឹក និងអានសៀវភៅធម៌ក្នុងបន្ទប់ ៤ជ្រុងយ៉ាងកម្សត់។

ទោះជាយ៉ាងណា ពេលវេលាដែលប្រៀងដូចសុបិន្តអាក្រក់របស់នាងបានកន្លងផុតជាស្ថាពរដោយនាងត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញជាមួយស្នាមញញឹមដ៏ប្រិមប្រិយ និងអាចចាត់ទុកបានប្រៀបដូចរស់ឡើងវិញម្តងទៀតអ៊ីចឹង។

ក្រោយមានសេរីភាពពីពន្ធនាគារឡើងវិញពេលនេះ Pinky ចាប់ផ្តើមមានសកម្មភាពមកវិញបន្តិចម្តងៗនៅលើគណនី IG របស់នាងហើយ បើទោះជាមិនទាន់មានដំណឹងនៃការវិលត្រលប់ចូលសិល្បៈវិញថ្ងៃណាក៏ដោយក៏អ្នកគាំទ្រ និងសិល្បករជាច្រើនសង្ឃឹមថានាងនឹងត្រលប់ចូលសិល្បៈវិញឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង