×

សារដាស់តឿន! តិចច្រលំដុតផាវ ឬអុជកាំជ្រួចលេងថ្ងៃចូលឆ្នាំចិនប្រយ័ត្នធ្ងន់ក

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ចំណុចមួយចំនួនដែលហាមធ្វើដាច់ខាតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ពីចំណុចមួយចំនួនដែលហាមធ្វើដាច់ខាតក្នុងឱកាសបុណ្យចូលឆ្នាំចិននេះមានដូចជា៖

– មិនឱ្យមានការដុតផាវ កាំជ្រួច ឬ បង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ
– មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ
– ការហែរក្បួនផ្សេងៗទាំងបែបសាសនា ឬ ប្រពៃណីដែលគ្មានការអនុញ្ញាតិ

ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញនឹងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។ ជនដែលបំពានសេចក្តីណែនាំ និងប្រព្រឹត្តិល្មើសបង្កឱ្យមានចលាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈនឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងពីរដ្ឋបាលរាជធានីភ្នំពេញខាងក្រោម៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង