×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ប្រទេសអារ៉ាប៊ីសាអ៊ូឌីតរៀបចំការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Super Cup រវាងAC Milanជាមួយ Inter Milan យប់នេះ

គូប្រជែងប្រចាំទីក្រុង AC Milan និង Inter Milan នឹងត្រូវប្រឈមមុខដាក់គ្នានៅរាត្រីនេះ ចាប់ពីម៉ោង 2:00 រំលងអាធ្រាត្រ នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ Italian Super Cup លើកទី 35 ។

ក្រុមជើងឯកពានរង្វាន់ក្របខណ្ឌ Serie A នឹងប៉ះក្រុមម្ចាស់ជើងឯក Coppa Italia កាលពីរដូវកាលមុន ដើម្បីដណ្តើមយកពានរង្វាន់ដំបូងនៃរដូវកាល 2022-23 របស់ពួកគេ។

អារ៉ាប៊ីសាអ៊ូឌីតនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជាលើកទី3 ក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកិច្ចព្រមព្រៀងដែល Lega Serie A និង General Sports Authority (ស្ថាប័នគ្រប់គ្រងកីឡារបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត) បានសម្រេចកាលពីឆ្នាំ 2018 ។

សូមជម្រាបថា ការប្រកួតនេះ ក៏ធ្លាប់ធ្វើឡើងនៅក្នុងប្រទេសចិន លីប៊ី កាតា អារ៉ាប់រួម និងសហរដ្ឋអាមេរិក នាពេលកន្លងទៅផងដែរ។ ការប្រកួតនៅក្រៅប្រទេសបែបនេះ បានជួយជំរុញកំណើនចំណូលពីការលក់សំបុត្រ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង