×

“និស្ស័យស្នេហ៍បេះដូង៤” ធានាថាទស្សនិកជននឹងជក់ចិត្តដិតអារម្មណ៍ជាមួយភាពយន្តស្នេហាសម័យអាណានិគមបារាំងមួយនេះ

កម្សាន្ត៖ ដោយសារមានម្តាយជាប្រពន្ធចុងទើបធ្វើឱ្យ វត្តី ត្រូវម្តាយដើម និងកូនរបស់គាត់ធ្វើបាបគ្មានលោះថ្ងៃ។ ទោះកើតមកជាកូនស្រីពិតមែនប៉ុន្តែ វត្តី មិនដែលចុះចាញ់នឹងឧបសគ្គដែលបានកើតឡើងចំពោះមុខឡើយ ផ្ទុយទៅវិញរឿងរ៉ាវដែលបានឆ្លងកាត់ទាំងប៉ុន្មានបែរជាធ្វើឱ្យនាងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃរហូតមានឱកាសបានជួយមុខជំនួញក្នុងគ្រួសារទៀតផង។

“និស្ស័យស្នេហ៍បេះដូង៤” ជាភាពយន្តស្ថិតក្នុងសម័យអាណានិគមបារាំងតរហូតសម័យបច្ចុប្បន្ន ដែលគ្រប់រូបភាពសុទ្ធសឹងតែសម្រិតសម្រាំងឡើងយ៉ាងយកចិត្តទុកដាក់ទាំងទីតាំង ទាំងការតុបតែងខ្លួនរបស់តួអង្គនីមួយៗប្លែកភ្នែក នឹងនាំអារម្មណ៍ទស្សនិកជនត្រលប់ទៅកាន់សម័យនោះតាមរយៈភាពយន្តខ្មែរ “និស្ស័យស្នេហ៍បេះដូង៤” ដែលមានផ្សាយជូនទស្សនាចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះវេលាម៉ោង៧-៨ យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់៕

ទស្សនាវីដេអូខាងក្រោម៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង