កម្សាន្ត៖ គ្រាន់តែដល់ថ្ងៃដែលបវរកញ្ញា ហង្ស ម៉ានីតា ឡើងទៅសហរដ្ឋអាមេរិកធ្វើការប្រកួត Miss International ភ្លាមបវរកញ្ញា ៤ជំនាន់ សំណាង អេលីណា រឿន ណាត រ៉េត សារីតា និង ងិន ម៉ារីឌី នាំគ្នាហោះទៅទឹកដីអាមេរិកភ្លាមដើម្បីគាំទ្រ ហង្ស ម៉ានីតា ដោយផ្ទាល់តែម្តង។
ទោះបីជាការប្រកួតដែល ហង្ស ម៉ានីតា បានតំណាងឱ្យកម្ពុជាមិនទទួលបានជោគជ័យក៏ពិតមែន ប៉ុន្តែទឹកចិត្តសិល្បករ និងអ្នកគាំទ្រជាច្រើនក៏មានអារម្មណ៍រំភើបសម្រាប់ភាពក្លាហាន និងការលះបង់កម្លាំងកាយ កម្លាំងចិត្តរបស់នាងដើម្បីធ្វើឱ្យវិស័យបវរកញ្ញានៅកម្ពុជាកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើង។
ក្រលេកទៅមើលបវរកញ្ញាទាំង៤ ដែលបានដឹកដៃគ្នាទៅគាំទ្រ ហង្ស ម៉ានីតា នៅសហរដ្ឋអាមេរិកវិញ បានបង្ហាញភាពស៊ីសង្វាក់គ្នាជាខ្លាំង អ្នកទាំង៤បង្ហាញភាពសប្បាយៗតាមរយៈវីដេអូកម្សាន្តមួយចំនួនដែលជារឿយៗពួកគេតែងចែករំលែកនៅលើបណ្តាញសង្គមកន្លងមក។
អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែលាន់មាត់សរសើរនោះគឺសម្រស់របស់បវរកញ្ញាទាំង៤នេះពិតជាបានអង្រួនបេះដូងអ្នកគាំទ្រឱ្យចាប់អារម្មណ៍មិនតិចឡើយនៅពេលពួកគេថតវីដេអូដើរម៉ូតជាការកម្សាន្តអារម្មណ៍ និងសកម្មភាពស្និទ្ធស្នាលគ្នាមួយចំនួនទៀតផងដែរ។ ចង់ដឹងថា សម្រស់បវរកញ្ញាទាំង៤ ស្រស់ស្អាតដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
ទស្សនាវីដេអូខាងក្រោម៖
@rosangin99 ❤️😂😂