×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

EPL Preview៖ ជំនួបសំខាន់ Man Cityទល់នឹងSpurs ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅMyTVយប់នេះ

Manchester City និង Tottenham Hotspur នឹងប៉ះគ្នាក្នុងការប្រកួតក្របខណ្ឌ Premier League នៅកីឡដ្ឋាន Etihad ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង 3:00 នាទីទៀបភ្លឺ យប់នេះតទៅ។

Man City បានចាញ់ពីរប្រកួតជាប់គ្នា ដោយបានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ក្រោមស្នាដៃក្រុម Southampton មុនពេលចាញ់ Manchester United នៅក្របខណ្ឌ Premier League ។ ឥឡូវនេះ ក្រុមមេឃខៀវបានដាច់ 8 ពិន្ទុពីការប្រជែងដណ្តើមពានរង្វាន់ EPL ជាមួយក្រុមលេខ 1 Arsenal ។ ចំណែក Spurs បន្តទទួលលទ្ធផលមិនសូវល្អឡើយ ដែលថ្មីៗនេះបានចាញ់ Arsenal ។

ខ្សែការពារកណ្ដាល John Stones របស់ Man City បានធូរស្រាលពីរបួស ហើយនឹងត្រលប់មកក្រុមវិញដើម្បីចាប់ដៃគូ Manuel Akanji ។ Ruben Dias ដែលមិនបានលេងតាំងពី World Cup ក៏បានចូលហ្វឹកហាត់វិញផងដែរ។ Kevin De Bruyne បានអវត្តមានពីការហ្វឹកហាត់កាលពីថ្ងៃអង្គារ ប៉ុន្តែកីឡាករត្រូវបានរំពឹងថានឹងស្ថិតក្នុងជម្រើសដំបូងរបស់លោក Pep Guardiola នៅយប់នេះ។

រីឯក្រុមរបស់លោក Antonio Conte គ្មាន Lucas Moura តែម្នាក់គត់ ដែលអវត្តមានរយៈពេលយូរសម្រាប់ការធ្វើដំណើរទៅកាន់កីឡដ្ឋាន Etihad នៅរាត្រីនេះ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីបរាជ័យក្នុងការប្រកួត North London Derby ការផ្លាស់ប្តូរមួយចំនួនអាចត្រូវបានធ្វើឡើង។

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ 3-4-3 ៖

Ederson; Walker, Stones, Akanji, Ake; De Bruyne, Rodri, Gundogan; Foden, Haaland, Grealish

នេះអាចជាជម្រើស 11 នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ 3-4-3 ៖

Lloris; Romero, Dier, Davies; Doherty, Hojbjerg, Bentancur, Perisic; Kulusevski, Kane, Son

CBS Sport ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Man City 2-0 Spurs ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង