×

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កូនស្រីរបស់ Por និង Vanda មាននិស្ស័យផ្នែកសិល្បៈមិនចាញ់ឪពុកម្តាយ

ថៃ៖ ត្រឹមមួយប៉ប្រិចពេលវេលា ៧ឆ្នាំដែល Por ទទួលបានមរណភាពបានកន្លងផុតទៅទៅហើយ ទោះជាពេលវេលាបានរំកិលទៅមុខបន្តិចម្តងៗយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់អតីតតារាសម្តែងរូបនេះនៅតែស្ថិតជាប់ក្នុងបេះដូងមនុស្សក្នុងគ្រួសារ និងអ្នកគាំទ្រជានិច្ច។

ទោះបីលែងមានវត្តមានរបស់ Por រយៈពេល ៧ឆ្នាំហើយក៏ដោយប៉ុន្តែ Bo Vanda បានចិញ្ចឹមកូនស្រីធំធាត់បានយ៉ាងល្អ។ ជាមួយគ្នានេះដែរ ដោយសារមានឈាមឪពុកម្តាយជាអ្នកសិល្បៈស្រាប់បានធ្វើឱ្យ Mali មានទេពកោសល្យសិល្បៈមិនចាញ់ឪពុកម្តាយឡើយ ហើយនាងក៏កំពុងចាប់ប្រលូកក្នុងវិស័យកម្សាន្តមួយនេះទាំងការសម្តែង ទាំងការរាំផងដែរ។

ជារឿយៗ Vanda តែងចែករំលែកវីដេអូបញ្ចេញក្បាច់រាំដ៏រស់រវើករបស់កូនស្រីនាងធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរសមត្ថភាពរបស់ Mali ជាខ្លាំង។ ចង់ដឹងថា ក្មេងស្រីរូបនេះមានទេពកោសល្យប៉ុណ្ណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕

សូមចូលទៅតំណភ្ជាប់វីដេអូខាងក្រោម៖

>>>https://www.instagram.com/reel/Cne174TIvsL/?igshid=YmMyMTA2M2Y=<<<

>>>https://www.instagram.com/tv/CfeJ6tAujW1/?igshid=YmMyMTA2M2Y=<<<

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង