×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Manchester Unitd នឹងបាត់បង់ Casemiro សម្រាប់ការប្រកួតដ៏សំខាន់ជាមួយArsenal

លោក Erik ten Hag អ្នកចាត់ការទូទៅក្លិប Manchester United បានដាក់ឱ្យ Casemiro ចូលលេងក្នុងការប្រកួតទល់នឹង Crystal Palace កាលពីយប់មិញ ទោះបីជាដឹងថាខ្សែបម្រើរូបនេះកំពុងប្រឈមនឹងការព្យួរសម្រាប់ការប្រកួតបន្ទាប់ក៏ដោយ។

Casemiro នៅតែផ្នែកមួយដ៏សំខាន់នៅក្នុងការប្រកួតដែលបញ្ចប់ទៅដោយលទ្ធផល 1-1 រវាង Manchester United ជាមួយ Crystal Palace ។ គេបានទទួលការលឿង សម្រាប់កំហុសលើ Wilfried Zaha ក្នុងវគ្គទីពីរ ដែលធ្វើឱ្យ Casemiro នឹងអវត្តមានពីការប្រកួតទល់នឹង Arsenal កាលពីថ្ងៃអាទិត្យ ដោយសារមានកាតលឿងចំនួន 5 កាតនៅរដូវកាលនេះ។

កីឡាករប្រេស៊ីលរូបនេះ បានចាប់ផ្តើមនៅក្នុងការប្រកួត Premier League ចំនួន 12 ប្រកួតចុងក្រោយរបស់ United ហើយពួកគេបានឈ្នះ 8 ស្មើ 3 និងចាញ់តែមួយប៉ុណ្ណោះ។ អវត្តមានរបស់ Casemiro នឹងតម្រូវឱ្យលោក Ten Hag ត្រូវសម្រេចចិត្តរវាង Scott McTominay និង Fred ដើម្បីជំនួសកន្លែងរបស់ Casemiro នៅកីឡដ្ឋាន Emirates ។

គួរបញ្ជាក់ថា លទ្ធផលស្មើ បានធ្វើឱ្យ Manchester United ឡើងឈរនៅលេខ 3 លើស Newcastle United ចំនួន 1 ពិន្ទុ និងតាមពីក្រោយ Arsenal ដែលឈរលើកំពូលតារាង ចំនួន 8 ពិន្ទុ ខណៈក្រុមកាំភ្លើងធំ នៅសល់មួយប្រកួតក្នុងដៃ។

ការប្រកួតរវាង Manchester United ទល់នឹង Arsenal នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នាថ្ងៃអាទិត្យ ទី 23 ខែមករា ឆ្នាំ 2023 ចាប់ពីម៉ោង 23:30 នាទីតទៅ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង