×

អធិរាជិនី Theodora ដែលមានប្រវត្តិជាស្ត្រីរកស៊ីផ្លូវភេ ទក្នុងប្រវត្តិសាស្ត្រអាណាចក្រមួយនៃចក្រភពរ៉ូម

អធិរាជិនី Theodora គឺជាស្ត្រីម្នាក់ដែលមានមហិច្ឆតា អង់អាច ក្លាហាន ឈ្លាសវៃ ស្រស់ស្អាត ទាក់ទាញ ឃោរឃៅ និងពិសពុលបំផុតផងដែរ។

Theodora មានប្រវត្តិជាស្ត្រីរកស៊ីផ្លូវភេទ តារាសម្តែង អ្នកគាំទ្រសិទ្ធិស្ត្រី និងជាស្ត្រីដែលមានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃចក្រភព Byzantine ដែលស្ថិតនៅក្រោមចក្រភពរ៉ូម នៅភាគខាងកើត។

Theodora គឺជាស្ត្រីដែលមានរឿងអាស្រូវច្រើនបំផុតក្នុងសម័យនោះ។ បុរសជាច្រើនត្រូវបាននាងធ្វើការគំរាមកំហែង ហើយនាងក៏មានចំណុចដែលបានទាក់ទាញព្រះចៅអធិរាជ Byzantine ផងដែរ។

ក្នុងអាយុ ១៥ឆ្នាំ Theodora មានភាពស្រស់ស្អាតខ្លាំងណាស់ ហើយបានក្លាយជាតារានៅ Hippodrome ដែលជាសង្វៀនដ៏ធំបំផុតសម្រាប់ការប្រណាំងរទេះសេះនៅរដ្ឋធានី Constantinople ដែលបច្ចុប្បន្នជារដ្ឋធានី Ankara របស់ប្រទេសតួកគី ។ នាងបានរាំដោយអាក្រាតកាយ នៅចំពោះមុខហ្វូងមនុស្សជាង ១សែននាក់។ រូបរាងកាយដ៏ទាក់ទាញរបស់នាង ធ្វើឱ្យទស្សនិកជនប្រុសៗឈ្លក់រង្វេងជាខ្លាំង។

នាងត្រូវបានគេហៅថា “Leda and the Swan” ដែលតាមទេវកថាក្រិក ពាក្យនេះមានន័យថាក្មេងស្រីដ៏ស្រស់ស្អាត ឈ្មោះ Leda ដែលត្រូវបានចាប់រំលោភដោយអាទិទេព Zeus ក្នុងទម្រង់ជាសត្វក្ងាន។

នៅសម័យ Byzantine តារាសម្តែងស្រី គឺជាស្ត្រីរកស៊ីដែលជារឿងធម្មតាទៅហើយ។ បើកាន់តែល្បីល្បាញ ពួកនាងក៏កាន់តែអាចទាក់ទាញអ្នកមានទ្រព្យសម្បត្តិ និងមានអំណាចផងដែរ។ នៅអាយុ ១៤ឆ្នាំ Theodora បានសម្រាលបានកូនស្រីម្នាក់។

បងស្រីរបស់ Theodora ឈ្មោះ Comito ដែលជាតួសម្តែងមួយរូប បានណែនាំប្អូនស្រីរបស់នាងនៅក្នុងពិភពស្រីពេស្យាលំដាប់ខ្ពស់នៅក្នុងសម័យនោះ ដែលគេហៅថា Courtesans ។ Theodora និង Comito បានចូលរួមក្នុងអាហារពេលល្ងាចដែលរៀបចំដោយក្រុមអ្នកមានទ្រព្យសម្បត្តិ។ ជាថ្នូរនឹងការរួមដំណេកជាមួយនឹងបុរសៗទាំងនោះ បងប្អូនទាំងពីរបានទទួលសម្លៀកបំពាក់ គ្រឿងអលង្ការ អ្នកបម្រើ ផ្ទះ និងមានអង្គរក្សការពារផងដែរ។

Theodora បានរំលូតកូនជាច្រើនដង។ យ៉ាងណាមិញ ការមានកូនគឺមិនល្អសម្រាប់អាជីវកម្មរបស់នាងទេ។ ដោយនៅអាយុ ១៨ ឆ្នាំ Theodora បានដើរចេញពីមុខរបររកស៊ីនៅរដ្ឋ Constantinople របស់នាង។ នៅពេលនោះ នាងបានក្លាយជាប្រពន្ធចុងរបស់អភិជនដ៏មានឥទ្ធិពលឈ្មោះ Hecebolus ។ នាងបានផ្លាស់ទៅរស់នៅលីប៊ីជាមួយគាត់ បន្ទាប់ពី Hecebolus ត្រូវបានចក្រភពរ៉ូមតែងតាំងជាអភិបាលរដ្ឋមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ ក្តីសង្ឃឹមរបស់នាងក្នុងការក្លាយជាភរិយាស្របច្បាប់របស់ Hecebolus មិនបានសម្រេចនោះទេ ដោយសារគាត់បានចាត់ទុកនាងគ្រាន់តែជាអ្នកបម្រើរបស់គាត់ប៉ុណ្ណោះ។

ក្រោយមក Theodora បានរត់ចេញពីផ្ទះ ហើយបានត្រលប់ទៅរដ្ឋធានី Constantinople វិញ។ ក្នុងអំឡុងពេលធ្វើដំណើរ នាងបានស្គាល់អ្នករាំម្នាក់ដែលមានឈ្មោះ Macedonia ដែលនាងជាជាចារកម្មរបស់លោកកុងស៊ុល Justinian ។

Theodora ដឹងថាភាពស្រស់ស្អាតតែមួយមុខ គឺមិនគ្រប់គ្រាន់សម្រាប់នាងអាចក្លាយជាស្ត្រីដែលមានមុខមាត់នៅក្នុងសង្គមបានឡើយ។ ដូច្នេះហើយ នាងបានរៀនអាន និងសរសេរ ព្រមទាំងបានសិក្សាជំនាញទស្សនវិជ្ជាផងដែរ។ នៅពេលនាងត្រលប់មកកាន់រដ្ឋធានីវិញ Theodora បានរស់នៅជិតវិមានរបស់ព្រះចៅអធិរាជ។

នៅឆ្នាំ៥២២ Macedonia បានចេញលិខិតអនុញ្ញាតមួយដែលអាចឱ្យ Theodora ចូលជួបជាមួយកុងស៊ុលថ្មី ដែលជាក្មួយប្រុសរបស់ព្រះចៅអធិរាជ និងជាអ្នកស្នងរាជ្យ ពោលគឺ Justinian តែម្ដង។ នៅពេលនោះ Theodora មានអាយុ ២២ឆ្នាំ ខណៈ Justinian មានអាយុ ៤០ឆ្នាំ។ Justinian បានលង់នឹងអាកប្បកិរិយា សម្រស់ និងប្រាជ្ញារបស់ Theodora ។ ដោយនាងបានក្លាយជាស្រីកំណាន់របស់គាត់នៅឆ្នាំ៥២២ ដែល Justinian មិនអាចដកចិត្តពីនាងរួចឡើយ។

ទោះជាយ៉ាងណាក៏ដោយ ច្បាប់បុរាណបានហាមប្រាមសមាជិកនៃវណ្ណៈខ្ពស់ មិនឱ្យរៀបការជាមួយស្ត្រីមកពីវណ្ណៈទាបនោះទេ។ ដោយការរៀបការជាមួយតារាសម្ដែងម្នាក់ នឹងបង្កឱ្យមានរឿងអាស្រូវជាពុំខាន។ ប៉ុន្តែ Justinian បានបញ្ចុះបញ្ចូលព្រះចៅអធិរាជ Justin ទីមួយ ឱ្យធ្វើវិសោធនកម្មច្បាប់ ហើយអ្នកទាំងពីរក៏បានរៀបការជាមួយគ្នា នៅឆ្នាំ៥២៥ ។ បន្ទាប់ពីការសោយទីវង្គត់របស់ព្រះចៅអធិរាជ Justin ទីមួយ នៅឆ្នាំ ៥២៧ Justinian បានក្លាយជាព្រះចៅអធិរាជបន្ត ហើយ Theodora បានក្លាយជាអធិរាជស្រីនៃចក្រភព Byzantine ។ ប៉ុន្តែអភិជន Byzantine ជាច្រើនរូប មិនពេញចិត្តឡើយ ដោយសារ Theodora មានប្រវត្តិជាស្ត្រីដែលរកស៊ីផ្លូវភេទ។

ទោះមានប្រវត្តិមិនល្អ Theodora នៅតែជាស្ត្រីក្លាហាន មោះមុត និងឈ្លាសវៃ។ នាងបានសិក្សាពីប្រជាជននៅរដ្ឋធានី Constantinople យ៉ាងច្បាស់ ដែលជាហេតុអាចជួយសង្គ្រោះជីវិតរបស់ Justinian ក្នុងអំឡុងពេលផ្ទុះឡើងនូវកុបកម្មដ៏សាហាវមួយ ដែលបានសម្លាប់ជីវិតមនុស្សរាប់រាប់ម៉ឺននាក់។ បន្ទាប់មក នាងបានធ្វើឱ្យ Justinian កាន់តែខ្លាំង និងជាអ្នកគ្រប់គ្រងដ៏មានឥទ្ធិពលផងដែរ។

ទោះដឹងថា Theodora បាននាំប្រុសទៅរួមដំណេកក៏ដោយ ក៏ Justinian បានធ្វើជាមិនដឹងរឿងអ្វីទាំងអស់។ ដោយសារពេលនោះ គាត់បានផ្ដោតទៅលើការងារការស្ដារឡើងវិញនូវអាណាចក្រ Byzantine ។ នៅពេលដែលព្រះចៅអធិរាជចង់បានបុត្រាដើម្បីស្នងរាជ្យ Theodora មិនអាចមានកូនបានឡើយ ដោយសារតែការរំលូតកូនច្រើនដងកាលពីក្មេងរបស់នាង។

ដោយមិនបានភ្លេចប្រភពដើមរបស់នាង អធិរាជិនី Theodora បានទិញក្មេងស្រីដែលត្រូវបានគេលក់ឱ្យទៅជាធ្វើជាអ្នករកស៊ីផ្លូវភេទ ដើម្បីដោះលែងពួកនាង ហើយបានធានាចំពោះការផ្គត់ផ្គង់ដល់ជីវភាពរបស់ពួកនាង និងបានបង្កើតផ្ទះសុវត្ថិភាពសម្រាប់អតីតអ្នករកស៊ីផងដែរ។

Theodora បានប្រើប្រាស់ឥទ្ធិពលរបស់នាងជាអធិរាជិនី ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រីនៅក្នុងអាណាចក្រ Byzantine ។ ហើយនាងបានបញ្ចុះបញ្ចូលឱ្យ Justinian កែច្បាប់ដែលហាមឃាត់ការប្រហារជីវិតប្រពន្ធដែលផិតក្បត់ប្ដី។ ច្បាប់ថ្មី ក៏បានផ្តល់សិទ្ធិឱ្យស្ត្រីកាន់តែច្រើនក្នុងការលែងលះ និងមានសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ។ ទោសប្រហារជីវិត នឹងអនុវត្តលើជនប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើស្ត្រី អំពើពេស្យាចារដោយបង្ខំត្រូវបានហាមឃាត់ ហើយការផ្តល់សិទ្ធិអាណាព្យាបាលបន្ថែមដល់ម្តាយលើកូនៗរបស់ពួកគេត្រូវបានធានា៕

Theodora (basilica San Vitale, Ravenna)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង