×

បាត់មុខអតីតព្រះនាងជប៉ុន Mako មិនឃើញដើរផ្សារជាមួយ Komuro សង្ស័យកំពុងសំងំថែគត៌

អាមេរិក៖ ទម្រាំអាចប្រលងច្បាប់ជាប់ជាស្ថាពរ Kei Komuro បានធ្លាក់ការប្រលងចំនួន ២ដងមកហើយ ជាហេតុធ្វើឱ្យមហាជនជាច្រើនមានក្តីបារម្ភចំពោះការរស់នៅរបស់អតីតព្រះនាងជប៉ុន Mako ដែលបានលះបង់ឋានៈដើម្បីរៀបការជាមួយបុរសសាមញ្ញម្នាក់ដែលនាងស្រលាញ់។

យ៉ាងណាមិញ បន្ទាប់ពីរៀបការបានរយៈពេល ១ឆ្នាំ២ខែមកនេះអ្នកទាំង២ បានធ្វើអន្តោប្រវេសន៍ទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក។ ដំបូងឡើយមុនពេល Komuro មិនទាន់ប្រលងជាប់ សារព័ត៌មានជាច្រើនបានប្រមាញ់ឃើញ Mako ស្វែងរកការងារធ្វើ និងស័គ្រ្មចិត្តធ្វើការនៅអង្គការមួយផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការរស់នៅរបស់ Mako និង Komuro ហាក់រក្សាឯកជនភាពខ្ពស់ជាងមុន ដែលកាលពីពេលថ្មីៗនេះប្រទះឃើញ Komuro ដើរផ្សារទំនើបតែម្នាក់ឯងប៉ុណ្ណោះ។

យោងតាមប្រភពក្នុងស្រុកបានឱ្យដឹងថាអ្នកទាំងពីរ មានគម្រោងយកទាយាទដូចនេះម្តាយរបស់ Komuro នឹងហោះទៅសហរដ្ឋអាមេរិកដើម្បីជួយមើលថែកូនប្រសារ និងចៅផងដែរ ដ្បិតសាច់ញាតិខាង Mako ជាខ្សែរាជវង្សបែបនេះគឺមិនមានភាពងាយស្រួលនឹងនៅសហរដ្ឋអាមេរិករយៈពេលយូរដើម្បីមើលថែនាងឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង