×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករ Chelsea ដែលរបួសនិងត្រឡប់មកវិញសម្រាប់ការប្រកួតទល់នឹងLiverpool

លោក Graham Potter នឹងមានកីឡាករ2នាក់ដែលត្រៀមវិលត្រឡប់មកកាន់ការប្រកួតវិញ នៅពេលដែល Chelsea ប៉ះ Liverpool នៅចុងសប្តាហ៍។ ក្រុមរបស់លោក Jurgen Klopp គ្រោងនឹងស្វាគមន៍ក្រុមតោខៀវទៅកាន់កីឡដ្ឋាន Anfield ។

ក្រុមទាំងពីរមាន 28 ពិន្ទុដូចគ្នា ដោយមានភាពខុសគ្នាត្រឹមតែ 8 គ្រាប់ប៉ុណ្ណោះ។ Liverpool បានឈរនៅលេខ 9 និង Chelsea នៅលេខ 10 ក្នុងតារាង Premier League ។ ក្រុមតោខៀវ ទទួលបានលទ្ធផលល្អនៅពេលដែលពួកគេបានយកឈ្នះលើ Crystal Palace កាលពីប្រកួតមុន ខណៈក្រុមហង្សក្រហម មិនទាន់បានឈ្នះការប្រកួតណាមួយនៅក្នុងក្របខណ្ឌ Premier League ចាប់តាំងពីដើមឆ្នាំ 2023 ។

ក្រោយការកាន់តំណែងរបស់ Potter នៅ Chelsea គាត់មិនទាន់រកឃើញក្រុម 11 នាក់ដំបូងដ៏ជាប់លាប់មួយនៅឡើយទេ។ ដូច្នេះ ដោយកីឡាករមួយចំនួនចាប់ផ្តើមត្រលប់មកវិញ អ្នកចាត់ការវ័យ 47 ឆ្នាំរូបនេះអាចព្យាយាមស្វែងរកជម្រើស11 នាក់ដ៏ល្អបំផុតសម្រាប់ក្រុមរបស់គាត់។ Ruben Loftus-Cheek និង Kai Havertz ទំនងជាអាចមានវត្តមានក្នុងការប្រកួតជាមួយក្រុមហង្សក្រហម។

Reece James ៖ របួសជង្គង់ អាចនឹងត្រឡប់មកវិញនៅក្នុងខែកុម្ភៈ
Ben Chilwell ៖ របួសភ្លៅ អាចនឹងត្រឡប់មកវិញនៅក្នុងខែកុម្ភៈ
N’Golo Kante៖ របួសភ្លៅ អាចនឹងត្រឡប់មកវិញនៅក្នុងខែកុម្ភៈ
Wesley Fofana៖ របួសជង្គង់ អាចនឹងត្រឡប់មកវិញនៅក្នុងខែកុម្ភៈ
Christian Pulisic៖ របួសជង្គង់ អាចនឹងត្រឡប់មកវិញនៅក្នុងខែមីនា
Raheem Sterling៖ របួសសរសៃពួរ អាចនឹងត្រឡប់មកវិញនៅក្នុងខែកុម្ភៈឬមីនា
Edouard Mendy៖ របួសម្រាមដៃ មិនទាន់មានកាលបរិច្ឆេទត្រឡប់មកវិញច្បាស់លាស់
Armando Broja៖ របួសជង្គង់ អាចនឹងត្រឡប់មកវិញនៅចុងឆ្នាំ2023

ការប្រកួតរវាង Liverpool ទល់នឹង Chelsea នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នៅថ្ងៃសៅរ៍ ទី21 ខែមករា ចាប់ពីម៉ោង 19:30 នាទីតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង